ឈិន មុនីនាថ និង នាយព្រែក អាចឈានដល់ចំណុចស្នេហាដូចការគិតឬទេ?

0

យូរមកហើយដែល គេបានដឹងថា នាយ ព្រែក និង កញ្ញា ឈិន មុនីនាថតារាសម្តែង ទើបរះនិង កំពុងមានប្រជាប្រិយភាព បានបង្កើតនូវ ចំណងមិត្តភាព។ អ្នកទាំង២ ហាក់បង្កើននូវភាពស្និតស្នាល លើសលុបឡើង ដែលមហាជន និងប្រិយមិត្តដែលបាន ឃើញនូវចំនុចនេះយល់ថា ពិតជាមិនយូរទេនៅហែលឆ្លង ដល់ផ្លូវស្នេហា។
ទៅណាមកណាជាមួយគ្នា ដូចរលកញីឈ្មោលបាន បង្កអោយហ្វេនៗ និងមិត្តអ្នកតាមដានយល់ឡើងថា រវាងនាយព្រែក កូនប្រុសយាយយ៉យ និងឈិន មុនីនាថ កូនស្រីអតីត តារាចម្រៀងឈិន កុសលច្បាស់ណាស់ និងស្រឡាញ់គ្នាមិនខានឡើយ។ បើទោះជាស្ថានការនៅ មិនទាន់ក្លាយជាផ្លូវស្នេហា ចិត្តនិងចិត្តដាក់គ្នាក៍ឃើញថា ពួកគេហាក់ដូចជាដុតផ្លូវ នេះទៅៗ ដោយមិនខ្លាចគេយល់ថា បែបណា។
ឈិន មុនីនាថ និង នាយ ព្រែក បានបណ្តើគ្នាទៅចូលរួម កម្មវិធីផ្សេងៗយ៉ាងច្រើនដង។ សូម្បីតែLive video fb ក៍ពួកគេឧស្សាហ៍រៀបចំបង្ហាញ ដាក់មហាជន។ ប្រិយមិត្តខ្លះថា អ្នកទាំង២សមគ្នាណាស់ បើក្លាយជាដៃគុស្នេហាគ្នា គឺសមតែម្តង។ យ៉ាងណា ស្នេហាស្ថិតនៅលើការសម្រេច ចិត្តរបស់ប្រុសស្អាត ស្រីស្អាតទាំង២នាក់នេះចុះ ។ បើវាសនា មានមែននោះពិតជារុញអោយដល់ចំណងស្នេហ៍ ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here