អ្នកនាងម៉ៅ សុីណាតបានធ្វើអោយគេ ចាប់អារម្មណ៍ដោយសារ តែអ្នកនាងស្រាប់តែបង្ហោះរូបភាពជាមួយការ ដើរលក់ខោអាវដឹកតាមគូទឡាន លក់តាមដងផ្លូវ។ អ្នកនាងថែមទាំង មានទឹកមុខញញឹមញញែម ពេលបង្ហោះលក់ដាក់អោយគេឃើញ ដោយមិនខ្វល់ការគិតពីអ្នកណាឡើយ។
គ្រប់គ្នាមានតែការលលកសរសើរ ពេលមើលឃើញរូបភាពនេះ ដោយសារតែអ្នកនាង ពិតជាត្រូវការរកប្រាក់ចំណូលជាចាំបាច់មកជួយ ទប់ទល់គ្រួសារ។ បរិយាកាសកូវីដ បានធ្វើអោយម្នាក់ៗចង់ដាំក្បាលចុះក្រោមពេល ដែលហក់មកម្តងហើយម្តងទៀត។ ចំណែកអ្នកនាងសុីណាតម្ចាស់បទ ជីដូនកាកី ក៍ពើតប្រទះ ការលំបាកខ្លះ ខណៈតូបនៅក្នុងផ្សាររបស់អ្នកនាងស្ងាត់ ហើយត្រូវការលក់លាងឥវ៉ាន់អោយអស់តាមតែអាចធ្វើបាន។
មកទល់ពេលនេះ សកម្មភាពសិល្បៈរបស់តារាមួយចំនួន ត្រូវបានអាក់ខានរាប់ខែហើយខ្លះបាត់ប្រាក់ចំណូល និងខ្លះទៀតជាប់បុលធានាគារ។ មើលលើតារាមួយចំនួនខ្លះមកលក់អស់ហើយ លើអនឡាញ ដើម្បីស្វែងរកថវិកា។ម្ល៉ោះហើយវាជារឿងធម្មតា បើរូបភាពម៉ៅ សុីណាតធ្វើអោយតារាខ្លះខ្មាស់គឺជាការគិតខុស ព្រោះបើមិនចឹងដឹងតែដាច់បាយហើយ បើរវល់តែខ្មាស់នោះ។








