សាលាខណ្ឌដង្កោ ទទួលបានថ្កាំសង្កូវ 800 ឈុត ពីក្រុមហ៊ុនទឹកកកអនាម័យ EVA

0

អត្ថបទ ៖ Neath

កាលពីព្រឹកថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021នេះ ថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 រួមទាំង លោក Apichart Duang-Art តំណាងក្រុមហ៊ុនក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) បានចុះទៅសួរសុខទុក្ខ និងដឹកនាំអំណោយជាថ្នាំពេទ្យយកទៅប្រគល់ជូនអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប។

លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានមានប្រសាន៍ថា លោកស្រីពិតជារំភើបនិងសប្បាយរីករាយដែលបានថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ក៏ដូចជាលោកអគ្គនាយកក្រុមហ៊ុន Chamatharn ដែលមានទឹកចិត្តចែករំលែកនូវសកម្មភាពមនុស្សធម៌មកដល់ខណ្ឌដែលមានលោកស្រីជាអ្នកគ្រប់គ្រង រួមទាំងខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។ លោកស្រីបន្តថា នេះគឺជាលើកទី2ហើយសម្រាប់ខណ្ឌដង្កោដែលត្រូវបានខាងតំណាងស្ថាប័នទាំង2ខាងលើយកចិត្តទុក្ខដាក់ចុះមកសួរសុខទុក្ខក៏ដូចជាដឹកនាំជាអំណោយថ្នាំសង្កូវដ៏មានគុណតម្លៃនិងអត្ថប្រយោជន៍ជូនដល់ខណ្ឌរបស់លោកស្រី ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ19។ មិនតែប៉ុណ្ណោះ ការផ្ដល់ជាអំណោយនេះពិតជាមានសារៈសំខាន់ និងជាជំនួយមួយផ្នែកដែលអាចជួយសម្រួលដល់រដ្ឋបាលខណ្ឌយើងឱ្យមានលទ្ធភាព និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់សម្រាប់បុគ្គលិកក្នុងអង្គភាព។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះការយោគយល់របស់ក្រុមការងារទាំងអស់ដែលបានសហការណ៍ក្នុងការរៀបចំធ្វើពិធីនេះឡើងយ៉ាងស្ងប់ឋ្ងាត់ ដោយគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល 3កុំ3ការពារ ដើម្បីជៀសផុតពីជម្ងឺឆ្លងកូវីដ19។

លោក Apichart Duane-Art បានលើកឡើងថា អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) គម្រោងនឹងប្រគល់ជូនសរុបរួមមាន 12000ឈុត និងធ្វើការប្រគល់ជូនឱ្យបានគ្រប់14ខណ្ឌក្នុងរាជធានីភ្នំពេញ និងបន្តដឹកនាំជូនដល់ខណ្ឌមួយចំនួននៅក្នុងក្រុងតាខ្មៅផងដែរ។ ក្នុងនោះមួយខណ្ឌៗគឺទទួលបបានចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here