ដោយឧត្តម៖. លើសពី អាណិត នាយ ក្រិន ដែលជាតារាកំប្លែងតូចល្អិត ធ្លាប់ធ្វើអោយគេសើចសប្បាយ បែរជាជួបជំពប់ដោយរឿង រ៉ាវជីវិត យ៉ាងលំបាក។ នាយក៏ប្រទះនូវអាការៈជំងឺ ហើយត្រូវ ទទួលរងការមើលថែកូនៗយ៉ាងរហង់ដែលឃើញហើយកាន់តែពិបាកភ្នែក។ នេះពិតជាវាសនា ដែលស្មានមិនដល់តារាធ្លាប់ល្បី បែរជាបាត់ទីផ្សារជាបន្តបន្ទាប់។
ក្រោយពីសម្រាកព្យាបាលជំងឺក្រោមកិច្ចខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យ និងការជួយឧបត្ថម្ភពីសប្បុរសជននានា ជំងឺរបស់នាងក្រិនបានវិលមករកភាពល្អប្រសើរវិញ នឹងមានឱកាសវិលមកជួបជុំគ្រួសារ និងកូនៗរបស់លោកនៅឯគេហដ្ឋានវិញ។
នាយ ក្រិន បានសម្រេចចាកចេញពីរាជធានីភ្នំពេញ មករស់នៅឯស្រុកកំណើតនាខេត្តបាត់ដំបងវិញជាមួយកូនៗ៣នាក់របស់លោក ក្រោយខកស្នេហ៍ជាមួយភរិយាទី២។
ជីវិតរសាត់អណ្តែតរបស់តារាកំប្លែងរូបនេះនាឯខេត្តបាត់ដំបងមិនបានស្រស់បំព្រងដូចមុនឡើយ ពោលលោកបានជួបនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ជាមួយការរកប្រាក់សម្រាប់ទំនុកបម្រុងចិញ្ចឹមកូនក្នុងបន្ទុកចំនួន៣នាក់។
ភោជនីយដ្ឋាននៅភ្នំពេញត្រូវបានលក់ អាជីពសិល្បះស្ទើរតែគ្មាន ក្រោយពេលដែលតារាកំប្លែងរូបនេះបានវិលមកនៅស្រុកកំណើតវិញ។ឃើញនូវជីវិតដ៏ក្រលំបាករបស់តារាកំប្លែងរូបនេះ គេក៏សង្កេតឃើញមានសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសបានចូលរួមឧបត្ថម្ភដល់នាយ ក្រិន ជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះប្រធានសាខាកាកបាទក្រហមខេត្តបាត់ដំបងក៏បាននាំយកអំណោយទៅផ្តល់ជូននាយ ក្រិន ផងដែរ។