បណ្ដឹងលើតារា៤រូប ស្ងាត់ដូចចោរលួចសេះ ក្រោយឡើងកំដៅ

0

មុននេះបន្តិចគ្មានអ្នកណាមិនដឹងនោះទេ ថាតារាសិល្បៈ និងផលិតករ៤គូ បានប្រកាសប្ដឹងគ្នាយ៉ាងក្ដៅគគុក ដោយមានទាំងការប៉ាន់ស្មានថានឹងធ្វើអោយរំជើបរំជួលពេញក្នុងស្រទាប់មហាជននោះផង ជាពិសសនៅពេលដែលមានការប្រកាសថាភាគីអ្នកប្ដឹងនឹងដាក់បណ្ដឹងទៅកាន់តុលាការ អមដោយការទាមទារសំណងច្រើនម៉ឺនដុល្លារ ពីបទបរិហាកេរ្តិ៍។

យ៉ាងណាមិញ ក្នុងពេលមានការតាមដានលើបណ្ដឹងទាំងនោះ ស្រាប់តែស្ងាត់បាត់ឈឹង ដោយខ្លះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ហើយខ្លះ ក៍ស្ងាត់គ្មានដំណឹង។

កញ្ញា នី មុន្នីនាថ ត្រូវបានគូដណ្ដឹងដាក់បណ្ដឹងប្ដឹងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដោយក្នុងបណ្ដឹងសរសេរថា នាងបានល្បួងយកប្រាក់កាសក្នុងពេលស្រឡាញ់គ្នាអស់ជាច្រើនម៉ឺនដុល្លារ ដែលតម្រូវអោយភាគីខាងប្រុសក្រៅពីទារយកលុយកាក់នោះមកវិញក្រោយផ្ដាច់ពាក្យ ក៏ទាមទារលើការខាតបង់ទឹកចិត្ត និងពេលវេលាផងដែរ។ ភាគីខាងប្រុស ត្រូវគេឃើញចុះពីអាមេរិម មកតាមដានលើបណ្ដឹងរបស់ខ្លួននៅក្នុងតុលាការផង ប៉ុន្តែមួយរយៈក្រោយមករឿងរ៉ាវបណ្ដឹងនេះ ក៏ស្ងប់ស្ងាត់ឈឹង ដោយមិនដឹងបានសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាកា ឬក៏ភាគីខាងប្រុសខ្ជិលតតាំងនាំអោយខាតពេលឡើងចុះ ហើយសម្រេចចិត្ត ដកបណ្ដឹងដោយខ្លួនឯង។

លោកឌួង តារាផាឌីន ត្រូវបានអ្នកផលិតវីដេអូពញាក់អារម្មណ៍ លោក តាន់ គីមសួរ ប្រកាសប្ដឹងយ៉ាងចាស់ដៃ ទៅកាន់តុលាការ បន្ទាប់ពីអ្នកទាំងពីរមានជម្លោះពាក្យសម្ដីដាក់គ្នានៅលើបណ្ដាញហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងស៊ិចស៊ីរបស់អ្នកលក់អនឡាញឈ្មោះ ថៃ ស្រីនាង។ លោកតាន់ គីមសួរ បានបង្ហោះពាក្យបណ្ដឹង និងប្រកាសប្ដឹងយ៉ាងក្ដៅគគុក បន្ទាប់ពីលោក ដួង តារាផាឌីន ប្រកាសយ៉ាងដាច់ណាត់ថា គ្មានការសុំទោសជាសាធារណៈ។

យ៉ាងណាមិញ បណ្ដឹងទាំងមូល បែរជាស្ងាត់បាត់សូន្យ ក្នុងពេលដែលលោក ផាឌីន បញ្ជាក់ថា អត់មានការសម្របសម្រួលណាមុន មុនស្ងាត់រឿងប្ដឹងផ្ដល់ទាល់តែសោះ។

លោក ម៉ៃ សុគន្ធ ត្រូវបានគេផ្អើលឡើងពេញស្រទាប់មហាជនមុននេះ ដោយសារតែតារាចម្រៀងលោក ខេមរៈ សិរីមន្ត ប្រកាសប្ដឹង បន្ទាប់ពីលោក ចេញមុខរិះគន់ម្ដងហើយៗម្ដងទៀត ដែលការរិះគន់លើកចុងក្រោយ គឺថា លោកសិរីមន្ត ធ្វើខ្លួនលើសខ្លាំង ដោយជិះឧទ្ធម្ភាគចក្រទៅបើកសម្ពោធមុខរបរដីឡូតិ៍។ យ៉ាងណាមិញ បណ្ដឹងរបស់លោក ខេមរៈ សិរីមន្ត ក៏ស្ងាត់ដូចគ្នា ដោយសូម្បីតែលោក ខេមរៈ ភារុណ ជាបងប្រុសដែលធ្លាប់ចេញមុខអត្ថាធិប្បាយជំនួសគ្រប់រឿង ក៏សុំមិនបំភ្លឺ។

តារាទី៤ចុងក្រោយដែលត្រូវគេដឹងថាបានរងបណ្ដឹងទៅកាន់តុលាការដែរនោះ គឺ កញ្ញា ណាក់ ស្រីណា បន្ទាប់ពីនាងបានបង្ហោះវាយប្រហារលោកអ៊ិន សុភិន និងផលិតកម្មមហាហង្សជុំវិញបញ្ហាយឺតយ៉ាវលុយកាក់ ហើយត្រូវលោក អ៊ិន សុភិន ប្រកាសប្ដឹងបើគ្មានការសុំទោសជាសាធារណៈ។

នាងត្រូវគេឃើញចេញមុខសុំទោស ប៉ុន្តែក្រោយពេលនាងការប្រកាសសុំទោសរបស់នាង ត្រូវបានអ្នកកាសែតចុះផ្សាយព្រោងព្រៀត ក៍ស្រាប់ត្រូវលុបវិញ រហូតដល់មានដំណឹងថា មានប្រតិកម្មពីផលិតកម្មមហាហង្ស ទើបបង្ហោះដូចដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here