តារាចម្រៀងណុប បាយ៉ារិទ្ឋិ បានចេញនូវសារយ៉ាងវែង តបទៅនិងអ្នកខមមិន មួយចំនួនដែល យល់ថាលោកខំសម្តែង។សភាពពិតលោកចង់ផ្តោតលើស្ថានភាព ជំងឺដែលវាយលុក មកលើរាងកាយចង់អោយមហាជនបានដឹង។
បាយ៉ារិទ្ឋិ បានរៀបរាប់ថា « ៧ថ្ងៃដែលខ្ញុំបានចាកចេញពីផ្ទះមកព្យាបាលជំជឺកូវីដ១៩នៅឯសណ្ឋាគារ the great Duke Phnom Penh អតីតសណ្ឋាគារ intercontinental !។
ខ្ញុំបែកមនុស្សជាទីស្រលាញ់របស់ខ្ញុំ លោកអ្នកមានគុណ បងប្អូន ក្រុមគ្រួសារ សាច់ញាត្តិ មិត្តភក្តិ ខ្ញុំមិនបានបំពេញ ការងារ ឬភារកិច្ចផ្ទាល់ខ្លួន បងប្អូនគិតទៅមើល សួរថាខ្ញុំចង់មែនទេ? អត់ទេ! ខ្ញុំក្តី អ្នកជំងឺទាំងអស់សុទ្ធតែប្រយ័ត្នប្រយ៉ែង ជាក់ស្តែងដូចជារូបខ្ញុំនិងបងប្អូនឯទៀត ខ្លាចណាស់ ការពារណាស់ ប្រយ័ត្នណាស់នៅតែជៀសមិនផុត ប្រយ័ត្នយ៉ាងហ្នឹង គេចយ៉ាងហ្នឹង ការពារយ៉ាងហ្នឹងនៅឆ្លង ចុះទម្រាំអ្នកដែលមិនប្រយ័ត្នសោះ ថែមទាំងមើលស្រាលទៀត ? ម្សុិលមុិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូនចង់ផ្តាំផ្ញើរបទពិសោធន៍ខ្លះក្នុងនាមអ្នកអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ ៤នាក់គាត់ខមមុិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង? ជួលអោយលើកជើងថ្នាក់ដឹកនាំ ! បងប្អូន បងប្អូននិយាយនេះមិនត្រឹមគិតថាខ្ញុំលេងសើចនិងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តងដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សារបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធ ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ? កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស អោយតែក្នុងប្រទេសកម្ពុជាក៍ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប ។ ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះដែលខ្ញុំជួប ហើយបើទោះជាដឹងក៍អ្នកគ្មានបេះដូងគ្មានឆន្ទៈការពារទប់ស្កាត់ការចម្លងដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាសបង្ករបញ្ហារផ្សេងៗជាក់ជាពុំខាន ។ បើអ្នកខ្លួនឯងមិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថាខ្ញុំសម្តែង អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ? សូមអ្នកបើកភ្នែកអោយធំៗ សម្លឹងអោយឃើញពីទុក្ខលំបាកនិងហានិភ័យដែលប្រទេសទាំងមូលកំពុងជួបក្នុងគ្រាអាសន្នផង ហើយអ្នកបកមកចង្អុរថ្ងាសសួរខ្លួនឯងវិញទៅមើល ថាអ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? សុំតែកុំអោយអ្នកផឹកសុីជុំគ្នាអ្នកធ្វើមិនបានផង ឬអ្នកបានតែដើរចាំតែខាំត្របាក់គេដោយពាក្យមុស្សាគ្មានវិចារណញ្ញាណទេ? ហើយអ្នកនិងសើចសប្បាយពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង? បើនោះគឺជារសនិយមដ៍ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថាហេតុអ្វី? អ្នករៀនសូត្របានតិច តែមិនប្រាកដ្តថាអ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយសូមឈប់និយាយពាក្យថាល្ងង់ព្រោះរៀនបានតិច គ្នាគិតមិនដល់…No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើងច្រើនណាស់ សង្គមជាអ្នកបង្ហាត់បង្រៀនយើងអោយចេះគិត ចេះវាយតម្លៃ ចេះពិចារណា ចេះស្គាល់អ្វីល្អមិនល្អ អ្វីគួរជឿមិនគួរ មិនចេះតែអោយយើងស្លុងតាមការប៉ាន់ស្មានទាំងងងឹតងងុលរបស់ខ្លួនឯងទេ សូម្បីមនុស្សអនាថាក៍គង់ចេះរកវិធីយ៉ាងណាអោយខ្លួនឯងរស់ ច្នោះមានន័យថាអ្នកជាមនុស្សដែលមានសតិសម្បជញ្ញអន់ខ្សោយជាងជនអនាថាគ្មានទីពឹងទៀតមែនទេ? ហើយបានតែក្អេងក្អាងតាមFacebook តាមVDOឃ្លីបហ្នឹងឬ? ចុះបើមិនអុីចឹងហេតុអីមនុស្សមានសតិបែជានិយាយស្តីមកដូចមនុស្សមិនដែលឆ្លងកាត់សាលារៀនទៅវិញ????? មាត់និយាយថាអាណិតប្រជាជន តែបែរជាទះដៃរីករាយសើចសប្បាយកក្អឹកស្រែកជ័យឃោសអបអរចង់អោយប្រជាជនស្លាប់ ? ទង្វើមាត់ផ្សេងចិត្តផ្សឹងបែបហ្នឹងទើបទេវតាមិនប្រោសអោយស្គាល់ជាតិធ្វើការងារធំនិងគេ វានាំចង្រៃដល់ប្រទេស ពពួករស់ដើម្បីបើកតែមាត់ ហើយទេវតានិងបរាមុខជាក់ជាពុំខាន?????? សូមបញ្ឈប់បានបញ្ឈប់ទៅ រូបកាយ សាច់ឈាមរបស់ខ្ញុំ ត្រូវបានមេរោគកូវីដជ្រៀតចូលមករស់នៅជាមួយតាំងតែពីថ្ងៃទី១មិនាម្ល៉េះ ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំវេទនាដូចបងប្អូនអ្នកជំងឺកូវីដដ៏ទៃដូចគ្នា បើអ្នកអគតិ អ្នកមកឈឺជួសខ្ញុំមក អ្នកនិងបានបុណ្យ ហ៊ានទេ? អោយខ្ញុំយំទៅ ព្រោះខ្ញុំពិបាក អ្នកសើចចំអកអោយខ្ញុំ ខ្ញុំនៅតែបានបុណ្យត្បិតធ្វើអោយអ្នកសើច ខ្លាចតែធ្វើអោយអ្នកយំទើបខ្ញុំបាប តែសូមអ្នកចាំថា រូបកាយខ្ញុំ រងការពិបាកដោយការវាយលុកពីមេរោគ រូបកាយខ្ញុំធ្លាប់ដេកផ្ទាល់ឥដ្ឋក្បែចានបង្គន់ក្នុងបន្ទប់ទឹក កាលនោះដោយសាររាគនិងក្អួតខ្លាំងពេក សភាពរាងកាយទប់ទល់លែងជាប់ គ្មានកម្លាំងស៊ូ រូបកាយខ្ញុំធ្លាប់សន្លប់ស្តូកស្តឹង២លើកហើយដោយកាលណោះខ្ញុំស៊ូជាមួយការធ្វើទុក្ខរបស់មេរោគផង ថ្នាំផងមិនទាន់បាន ។ រូបកាយខ្ញុំមិនអាចទទួលទានអាហារសមតាមចិត្តចង់ដូចអ្នកទេ មានអាហារបែរលេបមិនចូល មានទឹកបែរជាមិនស្រែក ក្នុងមាត់មានរសជាតិតែ១គឺភ្លាវ ល្វីង ឈឺចាប់ពេញរាងកាយ កំដៅឡើងដល់ ៣៨ ៣៩ ដកដង្ហើមមិនបានគឺក្អក ក្អកទល់តែស្លេសចេញឈាមមកជាមួយ ចង់សម្ងំគេងក៍គេងមិនបាន គេងបានបន្តិចបន្ទួចដឹងខ្លួនវិញ ការលំបាកទាំងនេះមិនមែនមានតែខ្ញុំទេដែលជួបគឺគ្រប់បងប្អូនដែលកើតជំងឺនេះ សុទ្ធតែមានករណីដូចគ្នា សួរថាហ្នឹងឬជាការធ្វើពុត ? ហ្នឹងឬ ជាអ្វីដែលអ្នកឃើញថាធម្មតាៗ? កុំមើលស្រាល ខ្ញុំចង់អោយអ្នករស់អោយបានយូរមើលឃើញខ្ញុំជាវិញ ចង់អោយអ្នករស់អោយបានយូរដោយកុំអោយស្គាល់ជាតិកូវីដអោយសោះ រស់អោយបានយូរដោយគ្មានសម្រែកអោយជួយនៅពេលដែលអ្នកឆ្លង ។ សូមបង្កើនសតិរបស់អ្នកអោយបានរីកចំរើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមុិនដែលអ្នកផ្ញើរមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស »៕