កាតុ រីកមុខនឹងអាជីវកម្មថ្មី

0

អ្នកនាង សុខ ច័ន្ទធីតាហៅតុ និងស្វាមី បានមូលចិត្តគ្នាបង្កើត របរថ្មីមួយទៀតតាមរយៈការ បើកហាងលក់ហ្វឺ ដែលជាប្រភេទគុយទាវ មានរសជាតិប៉ូវកម្លាំង។ អ្នកនាងពីដំបូងបើកលក់ ក្នុងផ្សារតែពេលនេះមានការពង្រីក ក្នុងផ្ទះល្វែងក្រោយពេលឃើញ មានភ្ញៀវបុកទៅញាំ។
ទាំងកាតុ និងស្វាមី រីកមុខមិនស្ទើរនោះទេ នៅពេលដែលឃើញ បងប្អូនក្នុងនិងក្រៅសិល្បៈ មានការគាំទ្រ ហើយមករីករាយ អាហារដ្ឋានលក់ហ្វឺរបស់នាងទើបកកើត។ ម្នាក់ៗសរសើរហ្វឺកាតុឆ្ងាញ់ មានរសជាតិ រហូតសិល្បករនាំគ្នាបាក់ទៅចូលរួម បន្តកន្ទុយគ្នា ធ្វើអោយថៅកែហាងរត់ខ្វែងដៃជើងគ្នាយ៉ាងខ្លាំង។ នេះជាអ្វីដែល កាតុនិងស្វាមីមានទឹកចិត្ត ក្រោយបើករបរថ្មីហើយទទួលបានផលវិជ្ជមាន។
ព្រោះតែមិនអាច អង្គុយស្ងៀមបានជាមួយ បរិយាកាសកូវីដ ដែលមករំខាន ហើយសិល្បករជាច្រើន ខកគម្រោងសម្តែង និងថតទើប ឃើញតារាជាច្រើន បង្កើតមុខរបរថ្មីៗ។ ខ្លះលក់ផលិតផលគ្រឿងសំអាងតាមអនឡាញ ខ្លះទៀតបង្កើត អាជីពទី២ ដែលមើលទៅរីករាយ ។ នេះជាបទពិសោធន៍មួយ ក្នុងពេលដែលរលក មេរោគ កូវីដ បានរំខាន អ្វីៗទាំងអស់ដែល ស្មានមិនដល់។

LEAVE A REPLY

Please enter your comment!
Please enter your name here