សរសើរទឹកចិត្តអ្នកនាង ចន ច័ន្ទលក្ខិណា ដុតដៃដុតជើងមិនធម្មតាថ្ងៃសម្រាលកូនប្រុស សូដា នីតា

0

មិនមែនគ្រាន់តែល្អតែមាត់នោះទេ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បង្ហាញអោយឃើញថាអ្នកនាង មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមិត្តរួមអាជីព គឺអ្នកនាង សូដា នីតា ក្នុងថ្ងៃសម្រាលកូនប្រុសនោះផងដែរ។ អ្នកនាង ត្រូវគេទៅជួយដុតដៃដុតជើងជាមួយ សូដា នីតា តាំងពីក្បាលព្រលប់ និង រហូតដល់កូនសូដា នីតា កើត ហើយបីចេញពីបន្ទប់សម្ភព គឺម៉ោង១២យប់ទើបត្រលប់ទៅផ្ទះ។ សូម្បី សូដា នីតា ដែលជាសមីខ្លួន ក៏សរសើរចំពោះអ្នកនាងផងដែរ ដែលរវល់ដកឃ្លាមិនរួច តែនៅតែបានចំណាយពេល។ នេះក៏មិនមែនជាសកម្មភាពយកចិត្តទុកដាក់លើកដំបូងរបស់អ្នកនាង ចំពោះអ្នកសិល្បៈនោះដែរ ជាពិសេស អ្នកមានធុរៈ ដែលត្រូវការកម្លាំងចិត្ត ហើយមានទំនាក់ទំនងល្អជាមួយអ្នកនាង។

អ្នកនាង សូដា នីតា បានបង្ហោះក្រោយសម្រាលកូនថា”អរគុណបងស្រីខ្លាំងណាស់ Chanlakhena Chorn ដែលមកជួយពិភាក្សា និង ព្រមទាំង #គួចដៃកូនឃុនចំនួន100$ ហើយចំណាយពេលវេលារង់ចាំទទួលក្មួយពីដៃពេទ្យ ចាំរហូតដល់ម៉ោង១២យប់ ???? 03.03.2021 ថ្ងៃនៃសេចក្តីស្រលាញ់របស់ម៉ាក់ប៉ា អរគុណ យាយតា មីងម៉ា អ៊ុំនឹងបងប្អូន សំរាប់ការជូនពរមកកាន់នាងខ្ញុំ នឹង កូនប្រុសរបស់ សុិនសូ ម៉េងឃុន ផងដែរ”។

LEAVE A REPLY

Please enter your comment!
Please enter your name here