កាលពីព្រឹកថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០២១ នៅក្នុងស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺ មានវត្តមានសិល្បករ សិល្បការិនីជាច្រើនរូបបានចូលរួមចែកអំណោយ ជាង៤០០គ្រួសារ។ កម្មវិធីនេះត្រូវបានរៀបចំដោយលោក ប៊ុត ចាន់ថា និងលោក ឆឹល លក្ខិណា ក្នុងឱកាសសម្ពោធស្ថានីយ៍ទឹកស្អាតនិទាន ដើម្បីជាប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ក្នុងតំបន់នោះ។
លោកប៊ុត ចាន់ថា បានថ្លែងបញ្ជាក់ថា ដោយសារតែនៅក្នុងទីតាំង ប្រជាពលរដ្ឋរស់នៅនេះ មានបញ្ហាទឹកស្អាតក្នុងការប្រើប្រាស់ទើបលោក និងភរិយា សម្រេចបោះទុនវិនិយោគស្ថាបនា សាងសង់ស្ថានីយ៍ទឹកស្អាតនេះឡើង ដោយប្រើដើមទុនអស់ជាច្រើនសែនដុល្លារ ដើម្បីអោយបងប្អូននៅក្នុងតំបន់ទាំងមូល មានទឹកស្អាតប្រើប្រាស់។ ដោយសារតែលោកនិងភរិយាចង់ភ្ជាប់ជាមួយ កម្មវិធីសប្បុរសធម៌ ទើបលោកនិងភរិយា អញ្ជើញពុកម៉ែបងប្អូនជាង៤០០គ្រួសារ នៅជុំវិញទីតាំងផ្តល់ជាាអំណោយទៀត។ លោកនិងភរិយាកាន់តែសប្បាយចិត្ត នូវពេល ឃើញសិល្បករសិល្បការិនីជាច្រើនចូលរួម។ ក្នុងនោះរួមមាន លោកទេព រិនដារ៉ូ អ្នកនាង ចាន់ តារាទី លោកខេមរៈ សិរីមន្ត និងភរិយា លោកម៉ៅ ហាជី ជ័យ សុវ៉ាត ប៉េង ប៉ោង លោកសត្យា បាន មុនីលក្ខ័ អ្នកនាងលីនដា និងសិល្បករសិល្បការិនីជាច្រើនទៀត។ក្រោយបញ្ចប់ពិធីនោះ ក៏មានពិធីជប់លៀងពេលល្ងាច ដោយមានការចូលរួមដោយតារាល្បីៗផងដែរ។