សូ ស៊ីតា កាន់តែស៊ិចស៊ីខុសប្លែក

0

ធៀបនឹងរយៈពេលទើបតែចូលប្រឡូកសិល្បៈគេចាប់អារម្មណ៍ថាតារាសម្ដែងវ័យក្មេងកញ្ញា សូ ស៊ីតា កាន់ស៊ិចស៊ី ឡូយឆាយដោយក្នុងពេលតែងខ្លួនម្ដងៗក៏មើលទៅមិនចាញ់តារាឡើងកូដមួយចំនួនដែលនិយមតែងខ្លួននោះផង។ យ៉ាងណាក៏ដោយនាងមិនទាន់សម្រេចបានគោលបំណងក្លាយជាតារាយុវវ័យជួរមុខនៅឡើយទេ បើទោះជាអាជីពសិល្បៈនៅក្នុងពេលនេះមានសន្ទុះគួរឱ្យកត់សម្គាល់។

ស្នាដៃភាពយន្ត MV រឿងខ្លី និង ការងារថតម៉ូតមិនតិចទេតារាសម្ដែងកញ្ញា សូ ស៊ីតា កំពុងក្ដោបក្ដាប់បានខណៈដែលតម្លៃខ្លួននៅក្នុងការងារទាំងនេះក៏ប្រែប្រួលផងដែរ។ នៅក្នុងភាពយន្តនាងត្រូវគេឃើញសម្ដែងជាតួអង្គស៊ិចស៊ីឡូយឆាយច្រើនជាងតួអង្គស្រគត់ស្រគំ ស្របពេលដែលនាងក៏មានត្រេមុខឆ្នាស់ឆ្នើម និងហ៊ានសម្ដែងស៊ិចស៊ីត្រូវចិត្តផលិតករផងទើបធ្វើឱ្យផលិតករភាគច្រើនផ្ដល់តំណែងឱ្យនាងជាតួអង្គឆ្នាស់ឆ្នើមស៊ិចស៊ីច្រើនជាង។

សូ ស៊ីតា បញ្ជាក់ថាតួអង្គអ្វីក៏នាងអាចសម្ដែងបានដែរ តែបើឱ្យសម្ដែងជាតួអង្គស៊ិចស៊ី គឺអ្វីក៏នាងអាចសម្ដែងបានដែរ ឱ្យតែឋិតនៅក្នុងទម្រង់សិល្បៈ។ ហើយនាងក៏កំពុងតែប្រឹងប្រែងអភិវឌ្ឍខ្លួនទាំងសម្ថភាព ទាំងការតុបតែងខ្លួន ដើម្បីឱ្យកាន់តែមានក្រឌីតនៅក្នុងសង្គមសិល្បៈ នាងក៏សប្បាយចិត្យផងដែរ នៅពេលដែលមានការលើកឡើងថាខ្លួនមានកែវភ្នែកធំៗ និងទំម្រង់មុខដូចតារាកូនកាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here