ដោយសារ​បញ្ហា​ធ្មេញ សុខ សីឡា​លីន សម្រេចចិត្ត​បិទ​ភ្នែក​ចោល​ទីផ្សារ​សម្ដែង

0

ក្នុង​បទ​សម្ភា​ន៍​ដាច់ដោយឡែក​មួយ​ជាមួយនឹង​ភ្នាក់ងារ​សារព័ត៌មាន Post News តារាចម្រៀង​ហង្ស​មាសក​ញ្ញា សុខ សីឡា​លីន បាន​អះអាងថា​កញ្ញា​ទទួលបាន​សិទ្ធិ​ថត​រឿង​នៅ​ប៉ុស្ដិ៍​ហង្ស​មាស មិន​ខុសពី​តារា​មួយចំនួន​រួមមាន​អ្នកនាង ពេជ្រ សោភា និង​ខាត់ សុ​ឃីម នោះទេ ប៉ុន្តែ​បណ្ដាលមកពី​នាង​មាន​បញ្ហា​រឿង​ធ្មេញ​ទើប​សម្រេច​ច្រានចោល។ នាង​ថា​រហូតដល់​ចុងឆ្នាំ២០១៨ ឬ​ដើមឆ្នាំ២០១៩ ទើប​កញ្ញា​អាច​ទទួល​សម្ដែង​បាន ដោយ​រង់ចាំ​ឲ្យ​សម្រស់​ធ្មេញ​របស់​នាង​លែងមាន​បញ្ហា​សិន។

កញ្ញា​បាន​ថ្លែង​ក្នុង​វេទិកា​ប្រគំ​តន្ត្រី«TV5 Carabao Spark Concert » កាលពី​ថ្ងៃទី២៥ មីនា ថា កញ្ញា​នៅតែមាន​បទ​ថ្មី​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​បន្ត​ស្ដុក និង​ចេញលក់​ដដែល​នោះទេ បើទោះជា​មើល​សភាព​ខាងក្រៅ​ថា​ហង្ស​មាស​ទម្លាក់​ដៃ​មិនសូវ​លើកស្ទួយ​ចំពោះ​នាង​ក្ដី។ ក្នុងនោះ​សូម្បីតែ​គម្រោង​ឲ្យ​នាង​សម្ដែង​កុន ក៏មាន​ច្រើន​ដែរ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយហេតុ​ផល​នាង​ជាប់​ពត់​ធ្មេញ ដែល​មិនអាច​ឲ្យ​នាង​ទទួល​ថត​ទាំង​នៅជាប់​របាំង​ពត់​ធ្មេញ​ក្នុង​ពេលនេះ​បាន។ នាង​ថា​ធ្មេញ​របស់ខ្លួន​ទើបតែ​បានសម្រេច​ចិត្ត​ពត់​ដំ​រ៉ង់​ប៉ុណ្ណោះ ដោយ​តាម​គម្រោង​គឺ​រហូតដល់​អំឡុងពេល​ចុងឆ្នាំ ឬ​ដើមឆ្នាំ២០១៩ឯណោះ ទើប​ដល់កំណត់​ដោះចេញ។

កញ្ញា​បញ្ជាក់ថា​មុនពេល​ពត់​ធ្មេញ​កញ្ញា​ត្រូវបាន​ហង្ស​មាស​ជ្រើស​ឲ្យ​សម្ដែង​ភាពយន្ត​ដូចគ្នា ប៉ុន្តែ​ដោយសារតែ​ការស្នើសុំ​នោះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​នាង​ជជែក​ពី​រឿង​ពត់​ធ្មេញ​ជាមួយ​ពេទ្យ​ជំនាញ​រួចហើយ ទើប​កញ្ញា​សុខចិត្ត​ជូនពាក្យ​វិញ ហើយ​សម្រេចចិត្ត​ពត់​ធ្មេញ​តែម្ដង។ កញ្ញា​បានបង្ហាញ​ពី​ការសោកស្ដាយ តែ​ថា​កញ្ញា​ក៏​មិនអាច​បន្ត​ឲ្យ​សម្រស់​របស់ខ្លួន​ស្រុតចុះ ព្រោះតែ​ស្ដាយ​សិល្ប:នោះដែរ ទើប​នាង​ទទួលយក​ការពត់​ធ្មេញ​ឲ្យ​បានល្អ​សិន ចាំ​ទទួលយក​ការសម្ដែង​តែម្ដង។

នៅក្នុង​វេទិកា​បង្ហាញខ្លួន​នៅ​ប៉ុស្ដិ៍​លេខ៥នោះ កញ្ញា សុខ សីឡា​លីន នៅតែ​រស់​រវើក​ក្នុងការ​បញ្ចេញ​ក្បាច់​រាំ ដោយ​គេ​ឃើញ​បទ​ចម្រៀង​របស់​នាង​គឺមាន​បទ​ភ្លេងកន្ត្រាក់ៗគួរ​ឲ្យ​ចង់​រាំ​ខុសពី​តារា​មួយចំនួន​ផង។

កញ្ញា​ត្រូវបាន​អ្នកចូលរួម​នៅក្នុង​វេទិកា​នោះ​គាំទ្រ​ពេញទំហឹង ខណ:ដែល​នាង​ក៏បាន​ប្រកាសថា​ក្រោយពេល​ធ្មេញ​របស់​នាង​ត្រូវបាន​ដោះ​ប្រដាប់​ពត់​រឹត​ធ្មេញ​រួចរាល់ នោះ​នាង​មិន​ត្រឹមតែ​ចេញមុខ​ក្នុងការ​សម្ដែង​ភាពយន្ត​ឲ្យ​ហង្ស​មាស​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រៀម​បញ្ចេញស្នាដៃ​សិល្ប:ឲ្យ​ពេញទំហឹង​ផងដែរ។

កញ្ញា​ថា​ក្នុង​រយ:ពេល​ពត់​ធ្មេញ បានធ្វើ​ឲ្យ​កញ្ញា​បោះបង់​ការងារ​អស់​ជាច្រើន​ដោយ​សូម្បីតែ​ការងារ​ថត​ស្ព​ត ក៏​កញ្ញា​មិនទាន់​ទទួល​នោះដែរ គឺ​មិនមែន​ចោល​តែ​កម្មវិធី​សម្ដែង​ភាពយន្ត​របស់​ហង្ស​មាស​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here