ហុិន លីដា បង្ហើបតម្រុយអាចនឹងត្រៀមចូលផលិតកម្ម

0

តារាចម្រៀងសំឡេងពិរោះ និងជាម្ចាស់បទ«អំពើល្អ» ហុិន លីដា នៅតែក្រាញជាមួយ ការងារសិល្បៈជាទីដែលនាងខំស៊ូ លះបង់អស់រាប់ឆ្នាំ។ បើនិយាយពីកេរ្តី៍ឈ្មោះ ហុិន លីដា មានគេស្គាល់ច្រើន ប៉ុន្តែអ្វីដែលនាងបានសាង នូវមិនទាន់សមតាម ចិត្តបំណងរបស់នាងនៅឡើយ។
ហុិន លីដា រាល់ថ្ងៃក្រៅពីច្រៀងនៅ តាមហាងពេលយប់ នាងក៏ឆ្លៀតពេលសម្តែង ច្រៀងតាមរយៈកញ្ចក់ទូរទស្សន៍ មួយចំនួន ដើម្បីពង្រីកឥទ្ឋិពល។ លីដា ក៏ឃើញឧស្សាហ៍ បង្ហាញវត្តមាននៅតាមកញ្ចក់ទូរទស្សន៍ហង្សមាស ទីដែលនាងខំចូលរួមប្រឡងចម្រៀងធំមួយ កន្លងទៅ។ យ៉ាងណា គេនៅតែសួរថា ពេលនេះហុិន លីដាក្លាយជា តារាចម្រៀងប្រចាំហង្សមាសឬរស្មីហង្សមាសហើយឬនៅ គ្រាមិនសូវមានបទច្រៀងដូចគេ។
ទោះបីជា បែបនេះ ហុិន លីដា បានបង្ហាញតម្រុយខ្លះៗថា នឹងមិនអោយគេឯងខាតបង់ការរង់ចាំនាងនោះទេ នាងនឹងតបសងវិញមិនឱ្យអ្នកគាំទ្រចាំតាមដាននាងដោយអត់ប្រយោជន៍ឡើយ។ ទាំងនេះ មានន័យថា ហុិន លីដា អាចនឹងចូលច្រៀងក្នុងផលិតកម្មណាមួយឆាប់ៗ នេះឬយ៉ាងណា។ ប្រសិនបើនាងមានកន្លែងច្រៀងស្តង់ដារមែននោះពិតជាធ្វើ អោយមានការ បំបែកភាពទាក់ទាញជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here