លោកស្រី រៃ សោភា កាន់តែដូច Park Bom តារាកូរ៉េ

0

បន្ទាប់ពីមានការចាប់អារម្មណ៍ថាមានទម្រង់មុខដូចជាអតីតក្រុមចម្រៀង ធូអ៊ែននីវ័ន លោកស្រី រៃ សោភា អគ្គនាយិកាហាងថែរក្សាសម្រស់សោ ភា skins care កានតែដូចតារារូបនេះទ្វេដងជាពិសេសនៅពេលដែលលោកស្រីបង្ហាញខ្លួននៅក្នុងវិដអូ tik tok ម្តងៗ ជាក់ស្តែងយោងតាមរូបថតជាច្រើនសន្លឹកកាលពីលោកស្រីបានចូលរួមក្នុងពិធី សិក្ខាសាលាពង្រឹងក្រុមការងារ របស់ក្រុមហ៊ុនសោភា Skins Care កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញកាន់តែច្បាស់ពីរូបសម្រស់ ដែលដូចគ្នានិង Park Bomតារាកូរ៉េនោះ។ អ្នកលេងហ្វេសបុកមិនតិចទេបានលាន់មាត់សរសើរ និង រូបសម្រស់របស់លោកស្រី ម្នាក់ៗនិយាយថាលោកស្រីកាន់តែមានទម្រង់មុខដូចគ្នានិង Park bom ពោលគឺកាន់តែដូចខ្លាំងឡើងមុនពេល Park Bom បែកសាច់ធាត់ខ្លាំងនៅក្នងពេលនេះ។លោកស្រីកាន់តែមានការតុបតែងខ្លួនទាក់ទាញមហាជនទ្វេដងដែលអាចនិយាយបានថារហស្សនាមដែលគេហៅ លោកស្រីថាជា Park Bom ខ្មែរគឺសាកសមបំផុត។យ៉ាងមិញ លោកស្រី ធ្លាប់បានអះអាងថាមិនទោទន់រឺរំភើបខ្លាំងព្រោះតែគេប្រដូច ដូចតារាកូរ៉េនោះទេ ថ្វីត្បិតតែលោកស្រីចូលចិត្តតែងខ្លួនដូច Park Bom ព្រោះតែជាអតីតហ្វែនរបស់ Park Bomក្តី។លោកស្រី រៃ សោភា បានអះអាងបន្តទៀតថាលោកស្រីក៏មានចំណូលចិត្តនិងការងារសិល្បៈផងដែរ ទើបលោកស្រីនិយមតែងខ្លួនប្លែកៗលេង tik tok ស្របពេលដែលមហាជនក៏សរសើរថាដូចនិងPark Bom របស់កូរ៉េនោះ។

ការចាប់អារម្មណ៍ថាលោកស្រីកាន់តែដូចនិង park bom កូរ៉េនេះគឺមិនមែនជាលើកទីមួយនោះទេ ដោយពេលកន្លងមកលោកស្រីក៏ទំលាប់ធ្វើសក់និង តែងខ្លួនដូចគ្នានិង Park bom ផងដែរ។ ក្នុងរយៈពេលចុងក្រោយលោកស្រីក៏ទទួលការចាប់អារម្មណ៍តាមរយៈសកម្មភាព សប្បុរសធម៍ដែលលោកស្រីធ្វើយ៉ាងសកម្មនាពេលចុងក្រោយដែលទាំងអស់នេះ សុទ្ធសឹងតែជាចលករធ្វើអោយលោកស្រីល្បីល្បាញ់ខ្លាំងនៅក្នងស្រទាប់មហាជនបន្ថែមពីលើទម្រង់មុខដូចតារាកូរ៉េនោះ។ គួបញ្ជាក់ផងដែរថាលោកស្រី រៃ សោភា គឺជាអ្នកឯកទេសថែរក្សាសម្រស់មួយរូបដែលល្បីឈ្មោះនៅក្នុងវិស្ស័យថែរក្សាសម្រស់ លោកស្រីត្រូវបានគេទទួលស្គាល់ថាខ្លាំងលើកជំនាញព្យាបាលមុន មុខជាំ និង ធ្វើអោយសម្រស់ក្មេងជាងវ័យ លោកស្រីក៏ជាអ្នកឯកទេសកែ
សម្ភស្សផងដែរ តែដោយសារតែលោកស្រី នឿយហត់ខ្លាំង និងម្យាងចង់ផ្តោតទៅលើការថែរក្សាសម្រស់តែម្យាងទើបលើកស្រីផ្អាកទទួលសេវាកែសម្ភស្សហើយផ្តោតទៅតែសេវាថែរក្សាសម្រស់តែមួយមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here