ទីបំផុត មាស សុខសោភា ក្លាយជាអ្នកច្រៀងតប ម៉ា ច័ន្ទបញ្ញា ក្នងបទ”សង្សារចាស់” ដ៏ល្បី

0

នៅទីបំផុត បទថ្មីរបស់តារាចម្រៀង មាស សុខសោភា ត្រូវបានប្រកាសឡើងហើយ នាង និង តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា បានប្រកាសពីចេញបទរួមគ្នាតែម្ដង។ អ្វីដែលគួរអោយចាប់អារម្មណ៍ នេះគឺជាបទឆ្លើយតបនឹងបទ”សង្សារចាស់”ដ៏ល្បីរបស់ លោក ម៉ា ច័ន្ទបញ្ញា ហើយមានការបកស្រាយទាំង មាស សុខសោភា និង ម្ចាស់បទតែម្ដង។

យោងតាមការបង្ហោះនៅប៉ុន្មាននាទីមុនេះ មាស សុខសោភា និង លោក ម៉ា ច័ន្ទបញ្ញា គឺបានបកស្រាយរួមគ្នានេះ នូវបទដែលមានមានចំណងជើងថា គឺបទ”ម្ដងទៀត ឬ Again” ដែលនេះ គឺជាបទស្រីតបនឹងបទ “សង្សារចាស់” ដែលសរសេរ និង បកស្រាយ ដោយលោក ម៉ា ច័ន្ទបញ្ញា។ យ៉ាងណាមិញ បទចម្រៀងឆ្លើយតប របស់ មាសសុខសោភា ត្រូវបានប្រកាសថា មានសំលេងរបស់ លោក ម៉ា ច័ន្ទបញ្ញា បកស្រាយរួមគ្នាផងដែរ ទើបធ្វើអោយម្នាក់ៗមានការទន្ទឹងចង់ស្ដាប់យ៉ាងខ្លាំង នៅពេលតារាចម្រៀង ទាំងពីរប្រកាសពីការបកស្រាយរួមគ្នា ស្របពេលបទចម្រៀង ក៏មិនទាន់បង្ហោះជាផ្លូវការ អោយអ្នកគាំទ្រអស់អារម្មណ៍អន្ទះសារបែបនេះ។ នេះជាបទចម្រៀង ដែល មាស សុខសោភា និង លោក ម៉ា ច័ន្ទបញ្ញា ច្រៀងក្នុងផលិតកម្មមួយ តែគេមិនទាន់ដឹងថា តើអ្នកទាំងពីរច្រៀងក្នុងនាមកុងត្រា ជាមួយផលិតកម្មនោះ ឬយ៉ាងណានៅឡើយទេ។


LEAVE A REPLY

Please enter your comment!
Please enter your name here