អេឡិច ដាហ្វី ភ្ញាក់ផ្អើលរឿងលេចឭលេងឫកឈប់ទទួលការសម្តែង

0

លោកអេឡិច ដាហ្វី ត្រូវបានគេដាក់ការសង្ស័យថាលោក ប្រហែលឈប់ទទួលការសម្តែងថតខ្សែភាពយន្ត គ្រាពេលនេះកំពុងមានមុខមាត់ក្នុងសិល្បៈ។ ការលេចឭដំណឹងនេះស្របពេលោក ងាកទៅធ្វើវិដេអូខ្លីៗដាក់បង្ហោះលើប្រព័ន្ឋហ្វេសបុក។

យ៉ាងណាមិញប្អូនប្រុសលោក អេឡិច ហ្សូរ៉ា ដាហ្វី សូមធ្វើការច្រានចោល ការផ្តល់តម្រុយបែបនេះ ។ លោកពិតជាខ្លាចរងការនិយាយថាលេងឫកពា ឆ្មើងឆ្មៃឈប់ថតមិនមើលឃើញកាក់ល្អិតស្តីពីភាពយន្ត។លោកនៅតែបើកឱកាស ចូលកាន់តួនាទីជាតារាសម្តែងដូចតែពីមុនៗដែរ។ដាហ្វី និយាយថា សូមបដិសេធចំពោះអ្វីដែលបានលើកឡើង។ការខកគម្រោងថតផ្សាយសម្តែងកន្លងមក ព្រោះតែមមាញឹកការងារក្រៅ។ម្យ៉ាងគិតថា ការងារនោះបំពេញរួចរាល់ សេសសល់ពេលនឹង មកសម្តែងវិញធម្មតា។ គ្មានអ្វីដែលលោកត្រូវដើរចេញពីតួនាទីជាតារាសម្តែងគ្មានហេតុផនោះឡើយ។ សូមមេត្តាឈប់យល់ច្រឡំតទៅទៀតចុះនាំអោយខូចឈ្មោះលោក។

លោក អេឡិច ដាហ្វី បានបោះជំហ៊ានក្នុងសិល្បៈយូរឆ្នាំមកហើយដោយលោកទទួលបានការងារបន្តបន្ទាប់។ក្នុនោះការថតស្ពតផ្សេងៗ ហើយបានលេចមុខក្នុងកម្មវិធីផ្សេងលើនាទីហ្គេមកម្សាន្ត នៅតាមកម្មវិធីល្បីៗរបស់កញ្ចក់ទូរទស្សន៍ល្បីៗ។ម្ល៉ោះហើយទើបធ្វើអោយកេរ្តី៍ឈ្មោះលោកហក់ឡើងក្លាយជាតារាលេចធ្លោ។

LEAVE A REPLY

Please enter your comment!
Please enter your name here