វ៉ាន់ លីលី យ៉ាងណាខ្លះ ក្រោយប្រកាសឈប់សិល្បៈ និងបើកចំហរស្នេហា

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា វ៉ាន់ លីលី ធ្លាប់បានប្រកាសថានាងនឹងបោះបង់សិល្បៈ ដោយសារតែការតស៊ូកន្លងមក នាងបានត្រឹមតែម្ចាស់ផលិតកម្មមួយជំពាក់លុយ និងមើលងាយពីការងារសិល្បៈរបស់ខ្លួន ស្របគ្នាដែលការងារសិល្បៈក៏មិនសូវរីកចំរើន។

ប៉ុន្តែក្រោយពីការផ្សព្វផ្សាយពីជំហរនោះមួយប្រាវ គេកត់សម្គាល់ថានាងទទួលបានការងារសិល្បៈដល់ថ្នាក់ណែនដៃតែម្ដង ដោយទីផ្សាររបស់នាងកាន់តែឡើងកូដថែមទៀត ក្រោយពេលនាងសម្រេចចិត្តបើកចំហរស្នេហាលែងលាក់លៀម។

កញ្ញា វ៉ាន់ លីលី បានសារភាពដោយត្រង់ថា កញ្ញារាល់ថ្ងៃពិតជាសំបូរការងារសម្ដែងដល់ថ្នាក់ចង់ដកឃ្លាមិនរួចពិតមែន ដោយតំណែងរបស់នាងក៏បានសម្ដែងជាតួធំលេចធ្លោក្នុងភាពយន្តដែលនាងសម្ដែងខុសប្លែកកាលពីមុនផង។ កញ្ញាថាការងារសិល្បៈនៅក្នុងពេលនេះ មិនមែនសុំអោយគេជួយអោយខាងផលិតករហៅថតទៀតទេ ពោលគឺផលិតករផ្ដល់ឱកាសអោយសម្ដែង ហើយអោយសម្ដែងជាតួល្អៗតែម្ដង ទើបធ្វើអោយនាងយល់ថាខ្លួនឯងចាប់ផ្ដើមឡើងសន្ទុះបើធៀបនឹងរយៈពេលមុន។ យ៉ាងណាមិញ នាងថាឱកាសឡើងកូដបានកើតឡើងក្នុងពេលដែលនាងឈានដល់វ័យមិនអាចសម្ដែងជាតួឯកបាន ដោយឱកាសភាគច្រើនបានគឺបានតំណែងជាតួម្ដាយ និងជាតួបងស្រី។ ប៉ុន្តែនាងថាខ្លួនសប្បាយចិត្តនឹងការសម្ដែងទាំងនោះ ដោយបានរំពឹងថាឱកាសលេចធ្លោនាពេលចុងក្រោយនឹងជួយអោយនាងទទួលបានជោគជ័យខ្លាំងក្លា សម្រាប់វិស័យសិល្បៈដែលខំតស៊ូនោះផង។

វ៉ាន់ លីលី បញ្ជាក់ថា មុនពេលនាងបានក្លាយជាសមាជិកគ្រួសារតារាកម្ពុជា និងមិនទាន់លេចមុខច្រើនក្នុងសកម្មភាពសង្គមជាមួយក្រុមនេះ ផលិតករមិនច្រើននោះទេ អោយតម្លៃដល់នាង ដោយក្រៅពីអោយនាងសម្ដែងក្នុងតម្លៃធូរៗ គឺមិនបើកលុយអោយនាង និងខ្លះមានដល់ការមាក់ងាយពីសមត្ថភាពរបស់នាង។ ប៉ុន្តែនាងក៏មិនភ្លេចដឹងគុណនោះដែរ ដោយនាងយល់ថាបើគ្មានការផ្ដល់ឱកាសអោយនាងនាពេលនោះទេ ក៏ប្រហែលជាគ្មានឱកាសរបស់នាងនាពេលនេះដែរ។ វ៉ាន់ លីលី បន្តថា នាងលែងខ្វល់ពីការធ្លាក់កូដទៀតហើយ ក្នុងពេលដែលនាងត្រូវបានផលិតករផ្ដល់តំណែងអោយសម្ដែងស្ទើរតែគ្រប់រឿងធំៗ បូករួមទាំងភាពយន្តដែលសម្ដែងដោយអ្នកនាង អម្ពរ ទេវី ផង ដែលធ្វើអោយនាងយល់ថាទីផ្សាររបស់ខ្លួនកំពុងរឹងមាំ។ អ៊ីចឹងហើយទើបនាងហ៊ានបញ្ចេញមុខមាត់បុរសជាទីស្រឡាញ់ដោយនាងយល់ថាអាចគ្រងជីវិតនាងបាន ដោយមិនខ្វល់ថានឹងបាត់ការគាំទ្របើនាងបញ្ចេញអោយដឹងពីស្នេហាបើកចំហរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here