សួស វីហ្សា និង តូតា បានផ្លែផ្កាស្របគ្នា ក្រោយរៀបការ

0

តារាស្រីល្បីឈ្មោះ២ ដួងមាន តូតា និង វីហ្សា បានបង្កការចាប់អារម្មណ៍ មិនតិចនោះទេពេលបានបង្ហាញចំណងស្នេហ៍ហើយទទួលបានតំណក់ឈាមដូចៗគ្នា។ជាការសម្គាល់មើលឃើញថា តូតា និង សួស វីហ្សា កើតកូនខែដូចគ្នាខុសតែថ្ងៃនិងភេទមួយស្រីមួយប្រុសប៉ុណ្ណោះ។

យ៉ាងណាមានការលើកសរសើរថាអ្នកទាំង២ ពិតជាមានសំណាងខ្លាំងទាំងមុនពេលកើតនិងក្រោយពេលកើតកូន។ ព្រោះស្វាមីម្នាក់ៗ បានថ្នមផ្លូវចិត្តអោយរឹងមាំតែម្តងពេលសម្រាលកូន។នេះជាអ្វីដែលស្ត្រី គ្រប់រូបចង់បានពីស្វាមីនៃថ្ងៃសម្រាលកូន។

តារាស្រីវ័យក្មេងបានសម្រាលកូនជាបន្តបន្ទាប់នៅក្នុងខែនេះ បន្ទាប់ពីពួកគេបានសម្រេចចិត្តចូលរោងការសាងគ្រួសារប្រកបដោយសុភមង្គល អស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

តារាសម្តែងអ្នកនាង ម៉ាក សែនសូនីតា ត្រូវបានគេដឹងថា នាងបានសម្រាលកូនដំបូងរបស់នាងដោយការវះកាត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខណះពេលរូបនាង និងកូនប្រុសទើបកើតនោះ គឺមានសុខភាពល្អ ដោយកូនមានទម្ងន់៣.៦គីឡូក្រាម។

តារាចម្រៀងអ្នកនាង សួស វីសា បានសម្រាលកូនដំបូងរបស់នាងដោយធម្មជាតិកាលពីថ្ងៃទី 0៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៩ នាទីព្រឹកនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ខណះពេលកូនស្រីរបស់នាងនាពេលនេះត្រូវបានប្រសិទ្ទឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny ។បន្ទាប់ពីទទួលបានចំណងដៃកូនដំបូងនាពេលនេះទាំងសួស វីសា និងស្វាមីលោក ថម មី បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ហើយតំណក់ឈាមរួមគ្នានាពេលនេះនឹងធ្វើឲ្យចំណងប្តីប្រពន្ធរបស់ពួកគេកាន់តែផ្អែមល្ហែម និងស្អិតរមួតកាន់តែខ្លាំង។
សួស វីសា និងលោក ថមមី បានរៀបមង្គលការយ៉ាងអធឹកអធមកាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពីស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here