ទឹម រដ្ឋា លេចធ្លោជាមួយឈុត នាងចម្បាំងស្វាស

0

ជាប់ឈ្មោះជាតារាម៉ូដែល សម្បូរស្តាយកាច់រាង ទឹម រដ្ឋា នៅតែខិតខំរិះរកចំនុចថ្មីៗ ក្រោយប្រកាសថាមិនបោះបង់សិល្បៈ។ កញ្ញា បានបង្ហាញនូវទីចំណាប់អារម្មណ៍ ជាថ្មីទៀតនូវឈុតសម្លៀកបំពាក់ដែលមើលទៅប្លែកហើយ បានរុញអោយមានការអភិរក្ស អ្វីដែលជាឈុតបុរាណរបស់ដូនតាយើង អោយនៅថិតថេរ។

ការបង្ហាញឈុត បែបបុរាណដ៏ស្រស់ ស្អាតមួយនេះមានឈ្មោះថា « នាងចម្បាំង ស្វា – ស » ដែលជាស្នាដៃនៅក្នុងការ បង្កើតថ្មី របស់សិល្បៈខ្មែរ ក្រោម ប្រធានបទ ស្ត្រីក្លាហានដោយនៅក្នុងនោះស្រី ស្អាតរាងខ្ពស់ស្រឡះនាងទឹម រដ្ឋា បាន បង្ហាញពីចំណាប់អារម្មណ៍សប្បាយចិត្តរីករាយ ក្នុងការបានគ្រងឈុតមួយនេះជា លើក ដំបូងថា « ជាលើកទី មួយរបស់ខ្ញុំ ក្នុងការ គ្រងឈុត បែបបុរាណបែប នេះជាពិសេស ដែលបង្ហាញ ពីអត្តសញ្ញាណជាតិខ្មែរហើយ ក៏ សូមអរគុណដល់ អ្នករៀបចំផង ដែរដែល បានផ្ដល់ កិត្តិយសជូននាងខ្ញុំ គ្រងនៅឈុត ដ៏ អស្ចារ្យ១ នេះ» ។

ទឹមរដ្ឋា នៅតែព្យាយាម បង្ហាញការងារនៅក្នុងសិល្បៈឡើងវិញ។នាងមិនចោលអាជីពចាស់នេះទេ ហើយក៏បានថតសម្តែងរឿងភាគបានមួយចំនួនថ្មីទៀត ដើម្បីចែកចាយអ្នកគាំទ្រ។ នាងធ្លាប់លើកឡើងថា បានជាមិនចោលសិល្បៈ ព្រោះសិល្បៈនាងបានលះបង់តស៊ូច្រើនមកហើយ មិនអាចចោលលឿនព្រោះ សាងកេរ្តិ៍ឈ្មោះជាមួយសិល្បៈមិនមែនជារឿងងាយស្រួលនោះឡើយគឺ តស៊ូណាស់។យ៉ាងណា រដ្ឋានៅមិនទាន់បង្ហើបអោយដឹងពី ផែនការរៀបការជាមួយគូស្នេហ៍បរទេស នៅតែរស់នៅបែបអុឺរ៉ុបដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here