ខែភ្ជុំគេសប្បាយ សួន ចន្ថា ចង់ស្លឈាម

0

តារាចម្រៀង ជើងចាស់ អ្នកស្រី សួន ចន្ថា ស្ទើរតែយំមិនចេញ ក្រោយពេល ស្វាមីឈឺធ្ងន់ភ្លាមៗ រហូតដល់ថ្នាក់បង្ខំចិត្តយកចូលទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ កាលពីថ្ងៃ១៧ ខែ៩ ដែលអំឡុងពេលភ្ជុំកន្លងទៅ។ នៅជារឿងដ៏អាក្រក់ ដែលបានកើតឡើងលើគ្រួសារអ្នកស្រី ចំរដូលភ្ជុំធំ ដែលបង្អាក់អារម្មណ៍ បុណ្យទានជាមួយដូនតាដែលបានចែកឋាន។
យ៉ាងណាមិញ មកទល់ពេលនេះ អាការៈស្វាមី របស់ អ្នកស្រី សួន ចន្ថា បានប្រែមកប្រក្រតីឡើងវិញ ច្រើនឡើង។ បើទោះមិនទាន់ចេញ ពីមន្ទីរពេទ្យ មកសម្រាកព្យាបាល នៅផ្ទះបែបណាក៏ អារម្មណ៍ក្នុងចិត្ត អ្នកស្រី ចន្ថា និងកូនចៅ បានធូរពីទ្រូងច្រើន ជាងពេលកើតឡើង។ នេះជាហេតុការណ៍ ដែលអ្នកស្រី ស្លន់ស្លោខ្លាំងជាងគេ ហើយចំរដូល បុណ្យទាន រិតតែកន្តោចកន្តែងតែម្តង។ បែបណាក៏ដោយ នេះជាបុណ្យ កុសល របស់អ្នកស្រី ដែលពេទ្យ បានចូលមកសង្រ្គោះ អោយបានផុតពីការលំបាក។
អ្នកស្រី សួន ចន្ថា មិនបានតបថា ស្វាមី មានជំងឺបែបណាទេ តែអ្នកស្រី បានអរគុណ ដល់ខាង មន្ទីរពេទ្យ និងបងប្អូនញាតិ មិត្តបាន ផ្ញើសារលើកទឹកចិត្ត និងជូនពរ ស្វាមីឆាប់ជា ដែលជាកម្លាំងចិត្តមួយ។ អ្នកស្រី សួន ចន្ថា នៅតែ ប្រកបការងារ ជាអ្នកចម្រៀង ដដែល បើទោះជាវ័យជ្រេ ហើយសំឡេង នៅតែពិរោះរណ្តំ។ មានទេពកោសល្យបែបនេះ ហើយ ទើបទីផ្សារ ការងារចេញ ច្រៀង របស់ អ្នកស្រី នៅតែមមាញឹក ពិសេសតាមមង្គលការ និងពិធីជប់លៀងផ្សេងៗ។