បញ្ញា សិទ្ធិ ចាត់ទុកថាបទភ្ជុំមុននេះ ជាកាដូខួបកំណើត

0

ដោយសារតែថ្ងៃ ១៥ កញ្ញា ឆ្នាំនេះ ត្រូវនឹងបិណ្ឌ១៣ ហើយពិបាកអោយតារាសម្ដែង លោក បញ្ញា សិទ្ធិ អញ្ជើញភ្ញៀវធំដុំ ទើបលោកបានតែឧបកិច្ចអោយឳពុកម្ដាយអោយពរជ័យ និង មិនហ៊ានរំខានអ្នកសិល្បៈច្រើន។ យ៉ាងណាមិញ លោកក៏នៅធ្វើពិធីជួបជុំក្នុងឱកាសខួបកំនើតដដែល ដោយធ្វើជប់លៀងឧបកិច្ចជាលក្ខណៈ គ្រួសារ ហើយអញ្ជើញតែអ្នកស្និទ្ធស្នាលអោយចូលរួម។ លោកបានទាំងអះអាងថា មិនធ្វើខួបធំនោះទេ ព្រោះលោកមិនសូវមានចំណូលចិត្ត និង ម្យ៉ាងខួបឆ្នាំនេះ ចំអំឡុងភ្ជុំបិណ្ឌ ដែលពិបាកអញ្ជើញភ្ញៀវ តែលោកបានកាដូខ្លួនឯងរួចហើយ តាមរយៈបទចម្រៀងមួយបទ ដែលលោកបានបញ្ចេញ ស្របពេលបុណ្យភ្ជុំនេះ។

លោក បញ្ញា សិទ្ឋិ អះអាងថា ហេតុផលដែលធ្វើអោយលោកសម្រេចបញ្ចេញបទចម្រៀង ក្នុងអំឡុងពេលភ្ជុំ គឺដោយសារតែដើម្បីជាកាដូ ក្នុងឱកាសថ្ងៃខួបកំណើតនេះហើយ។ បទចម្រៀងនោះ គឺស្ថិតនៅក្នុងផលិតកម្មក្លាស៊ិក ដោយលោកបញ្ជាក់ថា ទោះជាទទួលបានការគាំទ្រកម្រិតណា ក៏លោកចាត់ទុកថា បទនោះ គឺជាកាដូ ថ្ងៃខួបកំណើត។ ចំពោះបទចម្រៀង«ជូនអូនទៅភ្ជុំនៅបាត់ដំបង» ដែលច្រៀងជាមួយ កញ្ញា សំរេច សន្យា បានផ្តោតលើ ការនិយាយរៀបរាប់អោយ យុវវ័យ និងបងប្អូនមួយ ចំនួនចេះរួបរួម សាងកុសលដល់ដូនតា ឪពុកម្តាយថ្ងៃបុណ្យដាក់បិណ្ឌ។ នេះជាការដាស់តឿនមួយ ផងដែរ សម្រាប់យុវជនទាំងឡាយ ហើយបុណ្យភ្ជុំបិណ្ឌ នេះជា បុណ្យដ៍សំខាន់ និង ធំមួយរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ ដោយឡែកកាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ នោះ ពិធីជប់លៀងជាទ្រង់ទ្រាយតូចនៅផ្ទះរបស់លោក បញ្ញា សិទ្ធិ ក៏មើលទៅសប្បាយៗផងដែរ ដោយសារតែមានមិត្តភ័ក្ត្រក្នុងសិល្បៈមួយចំនួនចូលរួមផងដែរ។
ចង់ដឹងថា បទកាដូ ខួបរបស់លោក បញ្ញា សិទ្ធិ និង សម្រេច សន្យា មានអត្តន័យបែបណា សូមរីករាយទស្សនាតោះ៖


យន

LEAVE A REPLY

Please enter your comment!
Please enter your name here