បាន​កម្រៃ​ស្ដើង​ពី​សិល្ប: តែ​ពិធី​ការិនី ណា​ណា ប្រកាស​បើក​ជំនួញ មុ​ឺ​ន​ដុល្លារ

0

ទើបតែ​បាន​លេខ​មុខ​នៅ​ប៉ុស្តិ៍​លេខ៣ បាន​មួយរយ:សោះ ពិធី​ការិនី កញ្ញា ភោគ វ​ឌ្ឈ​នា ហៅ​ណា​ណា បានប្រកាស​បើក​ជំនួញ​យ៉ាង​កាលី​ប ដោយ​ចំណាយ​ដើមទុន​រហូតដល់​មុ​ឺ​ន​ដុល្លារ។ នាង​ថែមទាំង​ប្រកាស​ពី​ការបើក​សម្ពោធ​ឲ្យ​ធំ ដើម្បី​បង្អួត​ពី​អាជីវកម្ម​ដំបូង​របស់ខ្លួន​នោះ​ផង។

- Advertisement -

កញ្ញា ណា​ណា បាន​អះអាងថា នាង​ពិតជា​គម្រោង​បើកហាង​សាឡ​ន និង ហាង​ថែរក្សា​សម្ផស្ស​ទ្រង់ទ្រាយ​ធំ​បន្ថែម​ពីលើ​អាជីព​ជា​ពិធី​ការិនី​នោះ​មែន។ កញ្ញា​ថា ហាង​របស់ខ្លួន ចំណាយ​អស់​ដល់​ខ្ទង់​មុ​ឺ​ន​ដុល្លារ ដោយ​គ្រាន់តែ​ទីតាំង​បើកហាង​ស្ថិតនៅ​តំបន់​បឹង​កេងកង​នោះ ក៏​ចំណាយ​យ៉ាងខ្ពស់​ទៅហើយ។ កញ្ញា នៅតែ​ប្រកាស​មិន​ចោល​សិល្ប:នោះទេ ខណ:ដែល​ដើមទុន​ក្និ​ង​ការ​បើកហាង​ក៏ត្រូវ​បាន​នាង​ប្រកាសថា​ជា​ថវិកា​ផ្ទាល់ខ្លួន ។ បើទោះជា​មានការ​លើកឡើង​ថា ដើមទុន​បើកហាង​របស់​នាង អាចមាន​អ្នកណាម្នាក់​ជ្រោមជ្រែង​ខាងក្រោយ​ខ្នង ក៏​នាង​នៅតែ​ប្រកាសថា មិនមាន​បុរស​ណា​ម្នាក់​ជួយ​នាង ឲ្យ​បាន​ហាង​សា​ឡង និង​ថែរក្សា​សម្រស់ នៅ​ម្ដុំ​បឹង​កេងកង​នោះទេ។ នាង​ថា​អាជីវកម្ម​របស់ខ្លួន មាន​យីហោ​ថា «RN Gold Salon» ដោយ​ក្រៅពី​មាន​ទ្រង់ទ្រាយ​ជា​ហាង​សាឡ​ន ក៏មាន​នាំចូល​ផលិតផល​ថែរក្សា​សម្រស់​ដែល​នឹង​នាំចូល​នៅក្រៅ​ប្រទេស​ផងដែរ។

កញ្ញា ណា​ណា បន្តថា អាជីព​សិល្ប:មិន​ជួយ​ឲ្យ​នាង​រកចំណូលបាន​ច្រើន​នោះទេ ទើប​នាង​សម្រេចចិត្ត​បង្កើត​ជំនួញ​ហាង​សម្រស់ ដោយ​មិន​ខ្វល់​ថា​មុខរបរ​នេះ មានការ​ប្រកួតប្រជែង​ខ្លាំង ហើយ​ប្រឈម​នឹង​រឿង​ក្ស័យធន​នោះទេ ដោយសារតែ​មុន​បើកហាង នាង​មានការ​សិក្សា​ច្បាស់លាស់ ហើយ​ក៏មាន​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here