យាយ ប៉េងប៉ោះ ប្រាប់ពីមូលហេតុកាត់ខ្សែបូរនៅខេត្តស្វាយរៀង

0

កាលពីថ្ងៃទី 18 សីហា ឆ្នាំ2020 មុននេះលោកស្រី ប៉េងប៉ោះ ដែលត្រូវបានគេស្គាល់ថាជាប្រធានក្រុមសប្បុរសធម៌មួយរូបបានចុះកាត់ខ្សែបូយ៉ាងអធិកអធមនៅខេត្តស្វាយរៀង ។ដោយការកាត់ខ្សែបូរនេះមិនមែនជាការកាត់ដើម្បីបើកក្រុមហ៊ុន ឬអាជីវកម្មនោះទេពាក់ព័ន្ធនឹងបញ្ហានេះលោកស្រីបានប្រាប់មូលហេតុ។

- Advertisement -

អ្នកស្រី ប៉េងប៉ោះបញ្ជាក់ថាពិធីកាត់ខ្សែបូនៅក្នុងពេលនោះ គឺជាការកាត់ខ្សែបូរដើម្បីប្រកាសទទួលស្គាល់ក្រុមសប្បុរសធម៌ជាផ្លូវការដើម្បីឱ្យក្រុមម៉ូតូសប្បុរសធម៌ Ec150 ដែលតែងតែចូលរួមសកម្មភាពជាមួយលោកស្រី ឱ្យក្លាយជាក្រុមសប្បុរសធម៌ជាផ្លូវការ ដើម្បីបង្កើនទំនុកចិត្តដល់សប្បុរសជនដែលតែងតែបរិច្ចាគជួយដល់សកម្មភាពមនុស្សធម៌របស់ក្រុមនេះកន្លងមក។

លោកស្រីបន្តទៀតថា ការកាត់ខ្សែបូរនេះក៏ដើម្បីអបអរខួបមួយឆ្នាំរបស់ក្រុមម៉ូតូសប្បុរសធម៌Ec150ផងដែរ។ លោកស្រីបន្តថា ចាប់ពីពេលនេះតទៅក្រុមម៉ូតូសប្បុរសធម៌ដែលមានទីតាំងនៅខេត្តស្វាយរៀងនេះ នឹងក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងក្រុមយាយប៉េងប៉ោះ ដោយសប្បុរសជនអាចបរិច្ចាគតាមក្រុមនេះក៏បាន ឬក្រុមរបស់អ្នកស្រីក៏បាន។ ការកាត់ខ្សែបូរនេះក៏មានន័យថាក្រុមសប្បុរសធម៌របស់លោកស្រីបានពង្រាយដល់ខេត្តស្វាយរៀងនិងគ្រោងពង្រាយនៅតាមបណ្ដាខេត្តមួយចំនួនទៀតដើម្បីឱ្យកាន់តែមានការចូលរួមពីសប្បុរសជនក៏ដូចជាដើម្បីពង្រីកកម្លាំងជួយដល់ជនខ្សត់ខ្សោយឱ្យបានកាន់តែទូលំទូលាយផងដែរ។

លោកស្រីស្វាគមន៍រាល់ក្រុមសប្បុរសធម៌ទាំងឡាយដែលមានបំណងសហការណ៍ចាប់ដៃជាមួយក្រុមរបស់អ្នកស្រីដើម្បីរួមចំណែកជួយដល់សង្គមក្នុងពេលខាងមុខផងដែរ។ពិធីកាត់ខ្សែបូរនេះក៏មានន័យថាក្រុមម៉ូតូ Ec150នៅស្វាយរៀងនិងក្រុមរបស់អ្នកស្រី នឹងកាន់តែមានសកម្មភាពរួមគ្នាទាំងការរៃអង្គាសថវិការនិងការចូលរួមសកម្មភាពនានាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here