ផា ភួង ទម្លាយពីគម្រោងរៀបការ

0

តារាសម្តែង សឿន ផាភួង ដែលជាប់ឈ្មោះជា មេម៉ាយ យេរសុីវិល័យអស់ជាច្រើន កាន់តែមើលទៅស្រស់ស្អាត និង លូយឆាយនាពេលចុងក្រោយ បន្ទាប់ពីស្ទុះឡើងកូដ។ ប៉ុន្តែអ្នកនាង មិនធ្លាប់បង្ហើបអោយដឹងនៅឡើយទេថា អ្នកនាងរកឃើញគូស្នេហ៍ ក្រៅតែពីបានបង្វែងដានថា អ្នកនាងស្រលាញ់ស្រីដូចគ្នា ធ្វើអោយគេចាប់អារម្មណ៍នោះ។ ទើបតែពេលនេះប៉ុណ្ណោះ ដែលអ្នកនាង ប្រកាសអោយដឹងពីជំហរសម្រាប់គម្រោងមង្គលការ ដែលទំនងជាអ្នកនាងរកឃើញមនុស្សជាទីស្រលាញ់ហើយ ទើបអ្នកនាងទម្លាយបែបនេះ។

អ្នកនាង ផាភួង និយាយថា ក្រោយពេលបរាជ័យ ស្នេហាលើកទី១ ហើយបន្សល់ទុកនូវកូនស្រីម្នាក់ អ្នកនាងចាប់ផ្ដើមប្រឹងត្រដាបត្រដួស ចិញ្ចឹមកូន ទាំងមេម៉ាយ បើទោះជាលំបាកមិនតិច។ មកទល់ពេលនេះ នាងមានសមត្ថភាព អាចមើលថែកូនបានយ៉ាងល្អ ហើយមានអនាគតបាន។ បែបនេះហើយ ទើបនាង មិនពឹងលើកម្លាំង មនុស្សជាគោល ដោយ អាចជួយខ្លួនឯងបាន។ អាចថាជាបុណ្យកុសល នាង ទើបសន្ទុៈការងារ សិល្បៈនាងហក់ឡើង ទើបបានថតរឿងជាបន្តបន្ទាប់ អាចមានប្រាក់ជួយជ្រោងគ្រួសារបានយ៉ាងប្រសើរ។ អ្នកនាង ផា ភួង បានថ្លែងថារឿង រៀបការអាច៥ឆ្នាំទៀតឯណោះទើបគិត។ មូលហេតុចង់ចំណាយពេលមើល កូនចៅអោយបានធំធាត់ចេះគូខ្លួនឯង អោយបានច្រើនសិន។ រឿងផ្ទាល់ខ្លួនសុំ ទុកមួយឡែកសិន៥ឆ្នាំទៀតអ្នកណាមើលឃើញ ក៏មើលទៅអាស្រ័យលើគូ។ អ្នកនាង មិនបង្ហើបថា តើអ្នកនាងរកឃើញបុរសនោះហើយឬក៏យ៉ាងណានោះទេ ប៉ុន្តែអ្នកនាង បង្ហើបថា បើគេស្រឡាញ់អ្នកនាងពិត គឺអ្នកនាងអោយចាំប៉ុណ្ណឹង គឺពិតជាចាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here