ព្រាប សុវត្ថិ ដើរចេញពីហង្សមាស ចូល Galaxy ផ្លូវការ

0

នៅទីបំផុត ការប៉ាន់ស្មានរបស់មហាជន ដែលលើកឡើងថា ទោះជាមានការទាក់ទាញពីផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រហូតដល់30ម៉ឺនដុល្លារ ជាតម្លៃខ្លួនយ៉ាងណា ក៏មិនអាចអោយតារាចាស់វស្សារូបនេះ ចេញពីហង្សមាស គឺខុសស្រលះ ដោយសារតែផលិតកម្ម Galaxy បានប្រកាសជាផ្លូវការហើយពីពិធីស្វាមីលោក ព្រាប សុវត្ថិ អោយក្លាយជាតារាចម្រៀងរបស់ខ្លួន ដែលមានន័យថា លោកបានសម្រេចចិត្តដើរចេញពីហង្សមាសមែន។ ការប្រកាសនេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ព្រាប សុវត្ថិ ត្រូវគេដឹងថា មានដំណឹងទាក់ទាញពីផលិតកម្មផ្សេងច្រើនលើកមកហើយ ប៉ុន្តែមិនដែលទោរទន់ ទៅតាមការលេចឮទាំងនោះទាល់តែសោះ។ យ៉ាងណាមិញគ្រប់យ៉ាងបានក្លាយជាការពិតនៃការលេចឮនោះហើយ ដោយនៅថ្ងៃទី25 សីហា នេះ ដោយគម្រោងប្រកាសស្វាគមន៍ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ5ទៅទៀត។ ភ្ញៀវកិត្តិយស ទាំងអ្នកសិល្បៈ ទាំងអ្នកមានកិត្តិយស និង ទាំងអ្នកសារព័ត៌មានច្រើនណាស់ ដែលត្រូវបានអញ្ជើញអោយចូលរួម ដើម្បីអោយតារារូបនេះ កាន់តែមានកិត្តិយសក្នុងកាហក់ចូលផលិតកម្ម Galaxy ។ នេះក៏ជាពិធីស្វាគមន៍លើកដំបូង តារាចំណូលថ្មី លើកដំបូង ចាប់តាំងពីផលិតកម្មនេះ បានទាក់ទាញតារាល្បីៗ បំបែកឯកត្តកម្ម ក្នុងនាមជាផលិតកម្មចម្រៀងផងដែរ។ ការប៉ាន់ស្មានដ៏ធំមួយថាតើ លោក ព្រាប សុវត្ថិ នឹងលេចធ្លោរយូរអង្វែងដូចនៅក្នុងផលិតកម្មហង្សមាស ដែលសំបូរកម្មវិធីធំៗ អោយចេញមុខ ទោះគ្មានបទផ្ទុះ ដែរឬទេ ហើយកូនប្រុសរបស់លោកទាំង3តើនឹងបន្តច្រៀងនៅហង្សមាសទៀតឬទេ។ មានការលើកឡើងទៀតថា បើលោកព្រាប សុវត្ថិ ចេញទៅផលិតកម្មថ្មី កូនប្រុសទាំង3របស់លោក ក៏ទៅដូចគ្នាដែរ ដោយសារតែហង្សមាស នឹងមិនអាចបន្តលើកស្ទួយកូនប្រុសទាំង3របស់លោក ទាំងលោក ព្រាប សុវត្ថិ ដើរចេញនោះឡើយ។

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here