ខ្លឹម ស្រីគារ ស្រកគីឡូភ្លាម ការងារសិល្បៈសម្បូរភ្លែត

0

កាលពីប៉ុន្មាន ខែមុន អតីត Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានបណ្តោយខ្លួន អោយធាត់ទ្រលុត ទ្រលន់ ខូចរាង ជាស្រីស្អាតលំដាប់បរទេស។ ពេលនោះការងារ របស់នាង ដែលកំពុងតែឡើងកូដ បានថមថយ។ មានមាឌធំ ធាត់ពេកទើបពិបាកអោយ ស្រីគារ គ្រងតំណែងសាច់រឿងល្អបាន។ ព្រោះតែមិនទាន់ផុត ឱកាស តារារូបនេះបាន សម្រេចតស៊ូហាត់ប្រាណស្រកចង់១០គីឡូ។

មួយរយៈចុងក្រោយនេះ ស្រីស្រស់ ខ្លឹម ស្រីគា បានសំងំហាត់ប្រាណសម្រកបាន៩គីឡូយកបានរូបរាងពីមុនមកវិញបណ្តើរៗ ធ្វើឲ្យសម្រស់របស់នាងកាន់តែប្លែកជាមុនទៅទៀត។ នៅពេលនាង បង្ហោះរូបភាព ឡើង នៅលើបណ្តាញសង្គម ឃើញថា មានការទាក់ទាញ ពីអ្នកគាំទ្រ។ អ្វីដែល ប្លែក និងមាន ហុងស៊ុយឡើង វិញគឺ បានប្រមូលកិច្ចការសិល្បៈ បន្តបន្ទាប់គ្នា ក្រោយមករកភាពដើម។លើសពីនេះ ស្រីគា ក៏ក្តោបបានទីផ្សារថតម៉ូដសម្អាងការ ស្ពតពាណិជ្ជកម្ម និងថត MV ចម្រៀងថែមទៀតផង។

ព្រោះតែការ រាប់អាន ពីមិត្តសិល្ប ស្រីគារកន្លងមក បានចូលរួម តាមកម្មវិធី នានា ជាច្រើន ដែលជាឱកាស បានហូបចំនីអាហារឆ្ងាញ់ៗ ប៉ូវកម្លាំង។ ហូបបានគេង បានទើប បង្កអោយ នាងឡើងសាច់ បើទោះជាព្យាយាម ធ្វើលំហាត់ប្រាណបែបណា។ តែនាងសប្បាយចិត្តឡើងវិញ ក្រោយប្រែប្រួលម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here