Mu Zu Beauty school and makeup training បើកឱកាសដល់អ្នកចង់រៀនជំនាញផ្នែកផាត់មុខ

0

ការតុបតែងខ្លួនគឺជាភាពចម្បងមួយ ដែលលម្អររូបរាងកាយមនុស្សឱ្យមានភាពទាក់ទាញ ហើយធ្វើឱ្យមនុស្សចេះស្រឡាញ់ភាពស្អាតនាពេលបច្ចុប្បន្ននេះ ។ ដូចនេះវិជ្ជាផាត់មុខ ធ្វើម៉ូដសក់ និងសម្អាងការក៏កំពុងរីកដុះដាល យ៉ាងណាមិញ សាលាបង្រៀន បណ្តុះបណ្តាលជំនាញផាត់មុខ ធ្វើសក Mu Zu Beauty school and makeup training ក៏បានចូលខ្លួន មកបំពេញពន្លឺ រាល់ចំនុចខ្វះខាតដល់ប្អូនៗជំនាន់ក្រោយ អោយមានភាពច្បាស់លាស់។

Mu Zu Beauty school and makeup training ជាសាលាដែលបង្រៀន ការផាត់មុខ ធ្វើសក់ ជាលក្ខណៈមួយ ប្រកបដោយភាពបុិនប្រសព្វ និងពោរពេញដោយ ស្ទាយប្លែក ពីសំណាក់ លោកគ្រូជំនាញៗ ដែលចេះច្នៃនិង បទពិសោធន៍ពេញខ្លួន។ ចំនេះដឹងនេះ រំលេចដោយ ស្នាដៃលោកគ្រូ MuZu ក៏ត្រូវបានការទទួលស្គាល់ពីតារាលំដាប់ប្រទេសផងដែរ។ តាមការអោយដឹង ពីលោកគ្រូខាងលើនេះ បានអោយដឹងថា ៖ ការរៀនប្រចាំសាលា នេះ គឺចង់ផ្តោត នូវរឿងសំខាន់ៗ មួយចំនួន។ ក្នុងនោះដូចជាការ បង្រៀនដោយយក គុណភាព ពិត ភាពច្បាស់លាស់ ការពន្យល់សិស្សងាយៗ ឆាប់យល់ ។ គោលបំណងបើក សាលាផាត់មុខទៀតសោត ចង់ បំពេញចំនុចខ្វះខាត នៃការផាត់មុខធ្វើសក់។ ជាពិសេសចង់ អោយកូនខ្មែរ និងប្រជាជនខ្មែរ សម្បូរដោយអ្នកចេះច្រើនឡើងៗ។ យើងត្រៀមខ្លួន រួចជាស្រេច សម្រាប់ប្រឹក្សា យោបល់ និង ជួយបង្ហាត់បង្ហាញ ចង្អុលទិស ដល់រលកក្រោយ ដែលស្រឡាញ់ក្តីស្រម៉ៃនេះ។ ឱកាស របស់ប្អូនៗ អាចសម្រេចហើយ ប្រសិនបើព្យាយាមយកគន្លឹះពីគ្រូដែលមានស្នាដៃពិត។

សម្រាប់អ្នកចង់សម្រេចក្ដីស្រម៉ៃរបស់ខ្លួនក្នុងវិជ្ជាផាត់មុខអាចទៅពិភាក្សាផ្ទាល់ជាមួយគ្រូឯកទេសផ្ទាល់ដែលសាលា មានទីតាំងស្ថិតនៅ ផ្ទះលេខ2A ផ្លូវលេខ88C ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here