មកមើលមុខមាត់ដ៏គួរឱ្យក្នាញ់របស់កូនប្រុសអ្នកនាង ពេជ្រ សូលីកា ដែលទើបតែកើត

0

ក្រោយពពោះអស់រយៈពេលយូរខែថ្ងៃមកហើយ តារាចម្រៀងល្បីអ្នកនាង ពេជ្រ សូលីកា ពេលនេះបានសម្រាលកូនដោយជោគជ័យនៅក្នុងមន្ទីរពេទ្យមួយ កាលពីថ្ងៃទី ១៦ ខែ ឧសភា ថ្មីៗនេះ។

នាវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ អ្នកនាងពេជ្រ សូលីកា បានសម្រាលកូនប្រុសមួយដែលមានមុខមាត់គួរឱ្យគ្រឺតខ្នាញ់តាំងតែពីពេលសម្រាលភ្លាមៗមកម្លេះ។ ចំណែកឯឈ្មោះវិញពិតជាពិរោះគួរឱ្យស្រឡញ់ ដោយអ្នកនាងនិងស្វាមីបានដាក់ឈ្មោះកូនប្រុសថា « ហង្ស អារី វេនស្ដេរ ( Hang Ari Wednesday) » ហើយកូនប្រុសរបស់នាងនេះដែរមានទម្ងន់រហូតដល់ទៅ ២.៩kg ឯណោះ។ 

គួរបញ្ជាក់ផងដែរថា តាមការបង្ហោះអំពីការសម្រាលកូនលើកដំបូងអ្នកម្ដាយវ័យក្មេងរូបនេះ បានធ្វើការសម្រាលដោយធម្មជាតិ ពុំទទួលយកនូវសេវ៉ាវះកាត់សម្រាលឡើយ ដែលជារឿងគួរឱ្យកោតសរសើរពិតមែនដែលអ្នកនាងអាចបំពេញតួនាទីនេះបានដោយជោគជ័យ។ ពេជ្រ សូលីកា និង ស្វាមីបានបង្ហោះបង្ហើរអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពីទទួលបានសមាជិកថ្មី អ្វីដែលកាន់តែពិសេសជាងនេះគេឃើញ នាងតែងតែទទួលបានការមើលថែរ និង ភាពកក់ក្ដៅពីស្វាមីគ្រប់ពេលវេលា មិនថាក្នុងអំឡុងពេលពពោះ និងក្រោយពេលសម្រាលនោះឡើយ។ 

បណ្ដារអ្នកគាំទ្រ និង មិត្តរួមទ្រនំសិល្បៈជាច្រើនបានបង្ហោះសារ បង្ហាញអារម្មណ៍ស្វាគមន៍សមាជិកថ្មីរបស់នាង និងផ្ញើរសារជូនពរឱ្យមានសុខភាពល្អទាំងម្ដាយទាំងកូនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here