ណាត់ បូរី ប្រាប់ចំនុចមួយចំនួនពេលប្រពន្ឋពពោះនិងក្រោយសម្រាល

0

តារាសម្តែងណាត់ បូរី បានបញ្ចប់ភាពនៅលីវកាលពី ថ្ងៃ ទី ២១ ធ្នូ ឆ្នាំ ២០១៩ ក្រោម វត្តមាន ឯកឧត្ដម លោក ជំទាវ និង ភ្ញៀវ កិត្តិយស ទាំង ក្នុង និង ក្រៅ សិល្បៈ មក ចូលរួម យ៉ាងច្រើន កុះករ ធ្វើ ក្បែរ ព្រំដែន បា វិត កម្ពុជា – វៀតណាម ។ រហូតមកទល់ពេលនេះ ណាត់ បូរី បានតំណក់ឈាមមួយ ដោយភរិយា ត្រៀមសម្រាលកូនឆាប់ៗនេះ។

គេដឹងថា ណាត់ បូរី បានភរិយា ជាអ្នករកសុី ឪពុក ម្ដាយក្មេក ជា អ្នក ជោគជ័យ នៅ ក្រុង បា វិត លើ ជំនួញ ដីធ្លី ។ ដូចនេះហើយ លោក និង ពិចារណាអោយច្រើនរឿង ពង្រឹងមុខរបររកសុី ។ តាមការអោយ ដឹងណាត់ បូរី កំពុងគិតការងារ ៣ផ្នែក ក្រោយពេលខ្លួន ជិតក្លាយជាឪពុកគេ។ កិច្ចការទី១ ពង្រឹងសមត្ថភាព ជំនួញដីធ្លីអោយល្អ ទី២ ប្រឹងបន្ថែមទៀតមុខរបរលក់មាស និងចុងក្រោយ អាចជួយដល់ភរិយា នូវរបរលក់ផលិតផលតាមអនឡាញ។

ណាត់ បូរី បញ្ជាក់ថា មើលទៅប្រហែលជា ជ្រើសរើស មុខរបរ៣ផ្នែកខាងលើ អោយរលូនទៅមុខហើយ ដោយសាេតែយើងជិតក្លាយជាឪពុក។ អុីចឹងហើយ មិនអាចដើរទៅណាដូចមុនច្រើន ពិសេសសិល្បៈ។ បើរវល់ខាងក្រៅ បែបណាសិល្បៈអាចថាមិនទាន់ចោល នោះទេគឺអាស្រ័យលើពេលវេលា។ ណាត់ បូរី នៅមិនទាន់ដឹងថា កូនក្នុងផ្ទៃប្រពន្ឋប្រុសឬស្រីឡើយ ។ លោកមិនគិតឡើយ ប្រុសឬស្រីស្រឡាញ់ទាំងអស់សំខាន់ ត្រូវទទួលខុសត្រូវអោយល្អ ក្នុងនាមជាឪពុកម្តាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here