មួយបទ សូ ស្រណោះ ផ្ញើជូនអ្នកតក់ស្លុត នឹងជំងឺកូវីត១៩ នៅកម្ពុជា

0

ខណៈដែលមហាជន មានអារម្មណ៍ច្របូកច្របល់ដោយសារភ័យនឹងជម្ងឺកូវីត១៩ តន្ត្រីករព្យាណូល្បីល្បាញលោក សូ ស្រណោះ បានបញ្ចេញសមត្ថលេងភ្លេងមួយបទ កាលព៏ថ្ងៃទី១៩ មីនា ឆ្នាំ២០២០ អមដោយការអំពាវនាវ សុំកុំអោយបងប្អូនខ្មែរតក់ស្លុតនឹងជម្ងឺកូវីតខ្លាំងពេក។ យ៉ាងណាមិញ លោកបានទទូចអោយបង្កើនការប្រុងប្រយ័ត្នដោយជៀសវៀងការជួបជុំក្នុងកកម្មវិធីជុំៗ និង ត្រូវលាងដៃ ពាក់ម៉ាស់អោយបានត្រឹមត្រួវ។

លោក សូ ស្រណោះ បានបញ្ជាក់បន្ថែមពីលើការបង្ហោះក្នុងវីដេអូឃ្លីបថា ហេតុផលដែលលោកលេងភ្លេងមួយបទក្នុងវីដេអូនេះ ហើយបង្ហោះជាសាធារណៈ គឺដើម្បីជាសារអោយបងប្អុនខ្មែរ ដើម្បីអោយបងប្អូនខ្មែរ ដែលកំពុងភ័យបារម្ភតក់ស្លុត អោយមានអារម្មណ៍ស្ងប់ និងស្រស់ថ្លា។ លោកថាក្នុងស្ថានភាពនេះ ក្រៅពីអំពាវនាវអោយបងប្អូនធ្វើអារម្មណ៍អោយស្រស់ថ្លា គឺមានតែភ្លេងព្យាណូមួយបទរបស់លោកប៉ុណ្ណោះ ដែលជួយអោយបងប្អូនទាំងអស់ ដែលតក់ស្លុតខ្លាំងកុំអោយតក់ស្លុតប៉ុណ្ណោះ។ លោកទទូចអោយអ្នកដែលមានអារម្មណ៍តក់ប្រមាលើស្ដាប់ភ្លេងរបស់លោក ដោយលោកបញ្ជាក់ថា តន្ត្រីគឺជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់អ្នកមានអារម្មណ៍ច្របូកប្របល់។

លោក សូ ស្រណោះ បញ្ជាក់ថា លោកភ្លេងមួយបទដែលលោកបានសម្ដែង បើស្ដាប់ដោយការយកចិត្តទុកដាក់ គឺមិនខុសពីធ្វើអោយអារម្មណ៍ស្រស់ថ្លា និងស្ងប់ជាងមុននោះទេ ទើបលោកតាំងចិត្តលេងមួយបទនេះ និងបង្ហោះវាឡើង។ ជាមួយគ្នានោះលោក ក៏ទទូចអោយបងប្អូនខ្មែរបង្កើននូវការការពារ ចំពោះជំងឺកូវីត១៩ ដែលកំពុងផ្ទុះឡើងផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here