យុគ ចិន្តា ខួបកំណើត​ឆ្នាំនេះ បាន​សុទ្ធតែ​ផ្កា និង​កាដូ​ប្រអប់ ដូច​កូនក្មេង

0

ខុសពី​ខួបកំណើតឆ្នាំមុនៗ ដែល​ពិធី​ការិនី អ្នកនាង យុគ ចិន្តា បាន​សុទ្ធ​អំណោយធំៗ សម្រាប់​ឆ្នាំនេះ គេ​ឃើញ​អ្នកនាង បាន​សុទ្ធតែ​បាច់ផ្កា និង កាដូ​តូចធំ ប្រៀប​ដូច​កូនក្មេង​តែម្ដង។កាដូ​ទាំងនេះ ត្រូវបាន​គេ​ផ្ដល់​ឲ្យ​អ្នកនាង ក្រោយពី​តារា​សិល្ប: និង​អ្នក​រាប់អាន បា​ធ្វើ​ពិធី​ខួប​ឲ្យ​នាង កាលពី​យប់​ថ្ងៃទី ២៣ មីនា ដោយ​ញញាក់​អារម្មណ៍​អ្នកនាង តែប៉ុណ្ណោះ។

ពិធី​ខួបកំណើត ដែល​គ្រាន់តែ​មានការ​បង្ហោះភ្លាមៗ ក៍មាន​ការចាប់អារម្មណ៍​នេះ គេ​ឃើញ អ្នកនាង យុគ ចិន្តា សើច និង​សប្បាយចិត្ត​ចង់​ស្រក់​ទឹកភ្នែក ដោយសារតែ​អ្នកនាង បា​អះអាងថា ពិធី​ដែល​បានធ្វើ​ឡើង​នោះ គឺ​អ្នកនាង​មិនបាន​ដឹងខ្លួន​មុន។ អ្នកនាង និយាយថា សប្បាយចិត្ត​ណាស់ ហើយ​អ្នកនាង​ក៍​រំភើប​មិនតិច​ដែរ ដែល​ត្រូវបាន​មិត្តភក្តិ និង​ប្អូន​ធ្វើ​ខួប​ឲ្យ​អ្នកនាង។ អ្នកនាង មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​តួលេខ​នៃ​អាយុ​នោះទេ ដោយ​គ្រាន់តែ​ដឹងថា អ្នកនាង មាន​វ័យ​ប្រមាណ​ជាង៤០ឆ្នាំ​ហើយ សម្រាប់​ខួប​ឆ្នាំនេះ។ អ្វីដែល​គេ​កត់សម្គាល់ គឺ​អ្នកនាង បានទទួល​សុទ្ធតែ​កាដូ​មិន​ចាញ់​ខួបកំណើតក្មេងៗ និង​បាច់ផ្កា យ៉ាង​ស្កេ​ក​ស្កះ ដែល​ក្រឡេក​មួយ​ភ្លែត គឺ​មើល​អ្នកនាង​ទទួលបាន​ការលើកទឹកចិត្ត​មិន​ខុសពី​ខួបកំណើតក្មេងៗនោះទេ។ ក្នុងនោះ គេ​ក៏​មិនដឹងថា តើ​ការផ្ដល់​កាដូ​ទាំង​បាច់ផ្កា និង​កាដូ ដល់​អ្នកនាង កាលពី​យប់មិញ​នេះ តើ​ត្រូវចំ​ថ្ងៃកំណើត​របស់​នាង ឬ ក៏​អត់​ទេ ក្នុងពេលដែល​អ្នកនាង ក៏ត្រូវ​គេ​ឃើញ​ទៅ​លំហែកាយ​នៅ​កោះ​សង្សារ ហើយ​បាន​ប្រារព្ធ​សកម្មភាពសប្បាយៗ ដោយបាន​ប្រកាស​ដើម្បី​អ​តប​អរ​ដល់​ថ្ងៃកំណើត​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here