ចោមក្វាន់ ចេញមុខសាងសង់ផ្ទះជូនយាយកម្សត់ នៅព្រៃវែង

0

ពិតជាគួរឱ្យកោតសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់ហាងមាសពេជ្រដ៏ល្បីអ្នកនាង ចោម ក្វាន់ ខណៈក្រោយពុំអាចទ្រាំមើលពីជីវភាពតោកយ៉ាក ខ្វះទីជម្រករបស់ លោកយាយម្នាក់ ដែលរស់នៅក្នុងខ្ទមកម្សត់ ទើបអ្នកនាងប្រកាសចេញថ្លៃសាងសង់ផ្ទះឱ្យលោកយាយបានស្នាក់នៅ សមរម្យ។

ក្រោយមើលឃើញពីភាពលំបាកវេទនា របស់លោកយាយម្នាក់ដែលរស់នៅក្នុង ស្រុកស្ដេច ខេត្តព្រៃវែង ក្នុងសភាពជ្រកក្រោមកូនខ្ទមកម្សត់ស្ទើរពុំអាចបិទបាំងកម្ដៅថ្ងៃ និងភ្លៀងបាន។ មិនតែប៉ុណោះជីវភាពខ្វះខាតមុខក្រោយ គ្មានទីពឹង ទើបធ្វើឱ្យអ្នកនាងចោមក្វាន់ មិនអាចមើលនឹងភ្នែកបាន ក៏ប្រកាសចេញមុខសាងសង់ផ្ទះជូនលោកយាយភ្លាមៗដោយប្រើប្រាស់ថវិការរបស់អ្នកនាងផ្ទាល់ ដើម្បីបានឱ្យលោកយាយមានកន្លែងស្នាក់អាស្រ័យត្រឹមត្រូវ។

ជាងនេះទៅទៀត អ្នកនាងក៏បានប្រកាសនៅក្នុងគណនីហ្វេកប៊ុករបស់ខ្លួនថា « ខ្ញុំពិតជាអាណិតលេាកយាយនឹងលេាកតាខ្លាំងមិនដឹងថាគាត់ពីបាកយ៉ាងណាទេ។ នាងខ្ញុំចេាមខា្វន់សូមប្រកាសជូនថិវិកាផា្ទស់ខ្លួនជួយធ្វេីផ្ទះអេាយលេាកយាយ ខែ្មរចេះជួយខែ្មរទោះតិចក្ដីច្រេីនតែជាទឹកចិត្តអាណិតអាសូរទៅដល់លេាកតានឹងលេាកយាយអ្វីដែលខ្ញុំធ្វេីគឺចេញពីទឹកចិត្តដ៏បរិសុទ្ធ សូមពុកម៉ែបងប្អូនជួយ4141អេាយគាត់បានឃេីញផង
ហេីយសូមទាក់ទងមកលេខខ្ញុំផា្ទស់
017983031/0887711118
សូមអគុណ។ »

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះឡើយដែលអ្នកនាង រួមទាំងបងប្អូន បានប្រកាសធ្វើមនុស្សធម៌ជួយដល់អ្នកទីទ័លក្រ។ ដោយឡែកជារឿងៗគេតែងឃើញអ្នកនាងនិងបងប្អូនស្រីទាំងបី តែងតែចុះទៅចែកអំណោយដោយផ្ទាល់នៅតាមខេត្តនានាជាច្រើនកន្លែង មិនថាក្មេងកំព្រា ឬចាស់ជរានោះទេ។នេះគឺជារឿងមួយដ៏ប្រពៃខណៈម្ចាស់ហាងមាសពេជ្ររូបនេះ តែងតែធ្វើជាគម្រូល្អនៅក្នុងសកម្មភាពមនុស្សធម៌គួរឱ្យកោតសរសើរពិតៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here