DJ Mike កម្រើកទីផ្សារក្រៅស្រុក

0
ក្រោយពីឈរជើងជាអ្នកចាក់ភ្លេងអាជីព និងមានឱកាសទាក់ទងយកយាយក្រវីសក់ដ៏ល្បីប្រចាំប្រទេសថៃ មកសម្ដែងតាមក្លិបនៅកម្ពុជា ឌីជេ Mike ដែលពេលនេះក៏បានវិវត្តន៍ខ្លួជាតារាសម្ដែងជោគជ័យម្នាក់ផង បានសារភាពថា ខ្លួនមានទីផ្សារក្រៅស្រុកទាក់ទងគួរអោយកត់សម្គាល់ ទាំងស្នើអោយទៅថត ទាំងស្នើអោយទៅចាក់ភ្លេងក្នុងកម្មវិធីផ្សេងៗតាមក្លិប និងទាំងស្នើអោយលោករៀបចំតារាពីកម្ពុជា ទៅបង្ហាញ។ លោកនឹងបង្ហាញខ្លួនទទួលការងារក្រៅប្រទេសទាំងនេះ ជាទ្រង់ទ្រាយធំ ចាប់ពីអំឡុងខែកុម្ភៈឆ្នាំ២០២០នេះតទៅ។

លោក ឌីជេ ម៉ៃ និយាយថា មានម្ចាស់ផលិតផល និងម្ចាស់ក្លិបនៅថៃ ឡាវ និង ប្រទេសនៅអាស៊ីជាច្រើន បានស្នើអោយលោកទទួលធ្វើការងារខាងលើ ដោយគេបានបញ្ជាក់អោយលោកត្រៀមខ្លួន ហើយនៅពេលកម្មវិធីធំៗប្រចាំក្លិបរបស់គេមកដល់ម្ដងៗ គឺលោកនឹងត្រូវបានអញ្ជើញជាអ្នកចាក់ភ្លេង ឬជាតារាតំណាងអោយកម្ពុជា ដើម្បីចូលរួម។ លោកថាការងារ
ពេលនេះ គេគ្រាន់តែទាមទារអោយលោកដឹងជាមុនថា ត្រូវធ្វើដូចម្ដេច និងត្រូវចាត់ចែងអ្វីខ្លះ មុនពេលកម្មវិធីមកដល់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ថា កម្មវិធីនោះធ្វើអោយប្រាកដពេលណា ហើយត្រូវទៅសម្ដែងក្នុងក្លិបនៅប្រទេសណាមុន គឺមិនទាន់ដឹងនោះទេ ប៉ុន្តែអ្វីដែលលោកបានដឹងគឺខ្លួននឹងចេញទៅទទួលការងារទងច្រើនក្នុងឆ្នាំ២០២០នេះ ចាប់ពីអំឡុងមុនចូលឆ្នាំខ្មែរ និងពាក់កណ្ដាលឆ្នាំ។

តារាប្រុសដែលមានជំនាញឌីជេ មកពីប្រទេសថៃរូបនេះ បន្តថា លោក នឹងបន្តទំនាក់ទំនងយកតារាល្បីរបស់ប្រទេសថៃ និងប្រទេសដែលលោកអាចទំនាក់ទំនងបាន យកមកសម្ដែងក្នុងក្លិប ដូចគ្នានឹងកាលយកតារាភេទទី៣ យាយក្រវីសក់ មកសម្ដែងកន្លងមក ដើម្បីអោយតារាបរទេស កាន់តែស្គាល់កម្ពុជា ក៏ដូចជាដើម្បីពង្រីកការងាររបស់ខ្លួនផង។ ក្នុងលោកក៏ដាក់ផែនការចេញសម្ដែងនៅក្រៅប្រទេសអោយបានកាន់តែច្រើនព្រមគ្នាផងដែរ នៅឆ្នាំ២០២០នេះ៕