ម៉ាក់ សែនសូនីតា សម្ង៉ែងរូប Pre-Wedding

0

វង្ស សុម៉ាលីន

តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា គឺជាតារាស្រីដែលមានរូបសម្រស់ស្អាត និង មានឈ្មោះបោះសម្លេងក្នុងសង្គមសិល្បៈ ពិសេសគឺកំពុងជោគជ័យជាមួយនឹងមុខជំនួញអនឡាញរបស់នាងផងដែរ។ ក្រោយចំណងស្នេហ៍ដឹងឮដល់ចាស់ទុំទាំងសងខាងរួចមក អ្នកទាំងពីរបានដឹកដៃគ្នាថត Pre-wedding យ៉ាងស្រស់ស្អាតគួរឱ្យទាក់ភ្នែក។

ពិតជាពិសេសខ្លាំងណាស់ ខណៈជិតដល់ថ្ងៃឆ្លងចូលឆ្នាំថ្មីហើយ ព្រមទាំងកៀកដល់ថ្ងៃពិសេសរបស់កញ្ញា តូតា ផងដែរ។ ស្រាប់តែ តូតា បានដឹកដៃស្វាអនាគតស្វាមី គឺលោក ប៉ុល វិបូ ទៅថតរូបភាពកម្រងអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត នៅក្នុងStudio Images hunter photography ដែលជាហាងថតរូបដ៏ល្បីមួយក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀតក៏ឮដំណឹងថា កញ្ញាក៏នឹងត្រៀមទៅផ្ដិតយករូបភាព Pre-wedding របស់ខ្លួននៅតាមបណ្ដាខេត្តនានាជាច្រើននៅក្នុងស្រុកផងដែរ។

តាមរយៈរូបភាពដែលកញ្ញា បានបង្ហោះ នាងក៏បានភ្ជាប់ជាមួយជាមួយនឹងសារដ៏មានអត្ថន័យមួយថា « កាលដែលជាស្នេហ៍គ្រាដំបូងរបស់នរណាម្នាក់ ជារឿងមួយដ៏ល្អ ប៉ុន្តែបើនឹងក្លាយជាមនុស្សចុងក្រោយ ហើយសន្យាកាន់ដៃគ្នារហូតដល់ចាស់សក់ស្កូវទៀតរឹតតែមានន័យ »។

យ៉ាងណាមិញរូបភាព Pre-wedding របស់នាង និង អនាគតស្វាមី ពិតជាស្រស់ស្អាតក្នុង សម្លៀកបំពាក់កូនក្រមុំពណ៌ស ចំណែកឯអនាគត ស្វាមីនាង ក៏ស្រស់សង្ហាពិតជាស័ក្ដិសមគ្នាខ្លាំង ណាស់ ។ មិនតែប៉ុណ្ណោះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញសារអបអរសាទរ និងជូនពរពួកគេឱ្យឆាប់ចូលរោងការឆាប់ៗផងដែរ។

ទស្សនារូបថត Pre-Wedding របស់កញ្ញា និងអនាគតស្វាមីខាងក្រោមនេះ៖