យោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុមការងារ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានសរសេរថា” នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងក្រុមការងារ បានអញ្ជើញថ្វាយនូវកម្រងផ្កា ដល់ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក និង ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលទ្រង់សោយព្រះទីវង្គត នៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី ក្នុងជន្មាយុ ៧៧ ព្រះវស្សា ដោយរោគាពាធ។
សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវីទ្រង់យាងយោនយកកំណើតបដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ”។
ខាងក្រោមនេះជារូបភាពខ្លះៗ របស់លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ក្នុងពិធីចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះរាម បុប្ផាទេវី មុននេះ៖















