តារាស្រីប៉ុន្មានដួងនេះ រាងនៅតែអេម ក្រោយសម្រាលកូនរួច

0

សហការី៖ វង្ស សុម៉ាលីន

ថ្វីត្បិតតារាស្រីទាំងនេះមានគ្រួសារ និងមានកូនហើយមែនក្ដី ប៉ុន្តែរូបសម្រស់របស់ពួកគេហាក់ខុសប្លែកគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះរូបរាងរបស់ពួកគេ កាន់តែស្រឡូនស្អាតប្លែកគួរឱ្យទាក់ទាញ ជាងពេលនៅលីវទៅទៀត។

តារាស្រីជាច្រើនដួងដែលភាគច្រើនស្ថិតក្នុងស្រទាប់បេះដូងយុវវ័យ ហើយត្រូវបានគេសម្គាល់ឃើញថា ក្រោយពេលសម្រាលកូនរួចហើយថ្មីៗ ឬយូរមកហើយក្ដី បែរជាមានស្បែកកាន់តែសរពិសេសដងខ្លួនស្លីម ពុំមានក្បាលពោះ ឬស្បែកដងខ្លួនយ៊ារធ្លាក់ខុសប្លែកពីធម្មតា ប្រៀបដូចអ្នកមិនធ្លាប់មានផ្ទៃពោះពីមុនមកនោះទេ។ ពិសេសជាងនេះទៅទៀតការនិយមតុបតែងខ្លួន កាន់តែស៊ិចស៊ីសម្ញែងរាង និងក្បាលពោះ ឡូយឆាយដូចក្រមុំ។ ពិតជាសាកសមដែលគេហៅថាអ្នកម្ដាយសម័យថ្មី ហើយបានធ្វើឱ្យនារីៗមួយចំនួនធំៗលួចច្រណែន ចង់ដឹងពីគន្លឹះនៃការរក្សារាង។

នេះជារឿងមួយនឹកស្មានមិនដល់ខណៈក្រោយសម្រាលកូនរួចអ្នកម្ដាយវ័យក្មេងសម័យនេះគឺបានយកចិត្តទុកដាក់ខ្ពស់ទៅលើរូបរាង និងវិធីថែរក្សាសម្រស់ ដោយពួកគេជ្រើសរើសការហាត់ប្រាណទៀងទាត់ បន្ថែមជាមួយការទទួលទានរបបអាហារបានត្រឹមត្រូវរហូតទទួលបានរាងដ៏គួរឱ្យក្នាញ់បែបនេះ។

ជាក់ស្ដែងក្នុងចំណោមអ្នកម៉ាក់ៗដែលមានរាង Goal ដ៏ទាក់ទាញ យើងសង្កេតឃើញរួមមាន តារាស្រីល្បីៗ អ្នកនាង គង់ ចាន់ស្រីមុំ, ហង្ស ម៉ារិនី, គឹម លីហ្សា, ភិន សុដាលីស, សារ៉ាយ សក្កណា, អតីតពិធីការិនី អេនជី និងអ្នកនាង នៅ សូនីតា។

តោះចង់ដឹងថារាងរៅរបស់អ្នកម៉ាក់ Goal ទាំងនេះពិតជាគួរឱ្យច្រណែនយ៉ាងណា យើងមកមើលរូបភាពខាងក្រោម:

LEAVE A REPLY

Please enter your comment!
Please enter your name here