តារាជើងចាស់ ជា សំណាង ចូលរោងផ្លូវការ ជាមួយម៉ូដែល កញ្ញា ម៉ូម៉ូ

0

តាមការបញ្ជាក់របស់ លោក សាវិន ហ្វីលីព និងកូនក្រមុំមុននេះ តារាសម្ដែងចាស់វស្សាវ័យ៤៩ឆ្នាំ តែនៅសង្ហារ លោក ជា សំណាង កំពុងចូលរោងការជាមួយតារាសម្ដែង និងជាតារាម៉ូដែលវ័យក្មេងកញ្ញា ម៉ូម៉ូ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយពិធីមង្គលរបស់អ្នកទាំងពីរធ្វើឡើងនៅស្រុកឈូក ខេត្តកំពត។ តារាសិល្បៈមួយចំនួន ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីនេះ ខណៈតារាសិល្បៈ និងមហាជន ដែលមិនត្រូវបានអញ្ជើញ ក៏បង្ហាញការអបអរលោកជាសាធារណៈ។

លោក សាវិន ហ្វីលីព បានសរសេរនៅលើហ្វេសប៊ុកថា “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះ (ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩) ជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត”។ ម្នាក់ៗមានការភ្ញាក់ផ្អើល ដែលលោក ជា សំណាង ទើបតែរកឃើញគូស្នេហ៍ ស្របពេលដែលប្រវត្តិគ្រួសារអតីតកាលរបស់លោក មិនត្រូវបានទម្លាយ។

តារាសម្ដែង និង ជាតារាម៉ូដែល កញ្ញា ម៉ូម៉ូ ឆ្លៀតថ្លែងប្រាប់”ផ្ទះតារា” មុនពិធីសូត្រមន្តថា នាង និង រៀមច្បងលោក ជា សំណាង រៀបការ៤០តុ ដោយអ្នកសិល្បៈ ត្រូវបានអញ្ជើញតែមួយចំនួនតូចប៉ុណ្ណោះ ដោយសារមង្គលការឆ្ងាយពេក។

គួរបញ្ជាក់ថា កញ្ញា ម៉ូម៉ូ គឺជាតារាសម្ដែង និងជាតារាម៉ូដែល រាងខ្ពស់ស្រលះ ដែលកំពុងឡើងកូដ។ អ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមួយរយៈមកហើយ តាមរយៈឱកាសថតសម្ដែងជាមួយគ្នា នៅប៉ុស្តិ៍លេខ៥។ កញ្ញា ជាកូនអ្នកកំពត ដោយមង្គលការរបស់អ្នកទាំងពីរបានកំណត់ចូលរោងនៅថ្ងៃទី១៤ វិច្ឆិកា និង ទទួលភ្ញៀវធំ៤០តុ ពេលល្ងាចនៅថ្ងៃទី១៥ វិច្ឆិកា ក្នុងឆ្នាំ២០១៩នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here