នី រតនា ញញឹមបិទមាត់មិនជិត ក្រោយច្បាស់ពីកូនក្នុងផ្ទៃរបស់ភរិយា

0

បន្ទាប់ពីរៀបការយ៉ាងអធឹកអធមផ្អើលអស់អ្នកសិល្បៈ ពេលនេះភរិយារបស់ នី រតនា កំពុងតែពពោះកូនដំបូងក្នុងផ្ទៃ។ អ្វីដែលគួរឱ្យរំភើបនោះគឺភេទកូនដំបូងរបស់ពួកគេសមតាមបំណងដែលគេចង់បាន។

គូរស្វាមីភរិយាអតីតម្ចាស់ជ័យលាភី Cambodia idol នី រតនា និង ភរិយាកាន់តែមានសុភមង្គល់ក្រោយរៀបការរួច។ ជារឿយៗយើងឃើញថា តែងបង្ហាញពីភាពផ្អែមល្ហែម និងក្ដីសុខកាន់តែខ្លាំងឡើងៗ ជាមួយនឹងភរិយាដ៏ពូកែរនិងមានរូបសម្រស់ស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំង។ គិតមកទល់ពេលនេះភរិយារបស់លោកគឺកំពុងពពោះកូនក្នុងផ្ទៃអស់រយៈពេល ២០សប្ដាហ៍មកហើយ លោកនី រតនា បានទម្លាយដំណឹងរំភើបចិត្ត្ត បន្ទាប់ពីទទួលបានភិនភាគភេទពិតថាជាកូនស្រី ក្រោយជូនភរិយាទៅពិនិត្យផ្ទៃពោះនៅឯមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ដែលល្បីឈ្មោះជាងគេនៅក្នុងប្រទេសថៃ និងជាមន្ទីរពេទ្យតែមួយដែលអ្នកនាងឱក សុគន្ធកញ្ញាជ្រើសរើសសម្រាប់សម្រាលកូននាពេលឆាប់ៗនោះ។

ការលើកឡើងបែបនេះតាមរយៈការបង្ហោះរូបភាពជាមួយភរិយានៅក្នុងមន្ទីរពេទ្យ ដោយភ្ជាប់ជាមួយនឹងសារមួយឃ្លាថា «Finally, it’s a baby girl!!! Daddy & Mommy រង់ចាំការមកដល់របស់ព្រះនាងតូចឆាប់ៗនេះ …!!! កូនស្រីមានសុខភាពល្អ និងរឹងមាំណាស់#20weekspregnant »។ មានការអបអរមិនតិចទេ ជាមួយនឹងដំណឹងល្អរបស់លោក និង ភរិយា។

LEAVE A REPLY

Please enter your comment!
Please enter your name here