ប្លែកភ្នែក! ឃើញសម្រស់ កញ្ញា យូរី ហើយ ស្ទើរទប់ចិត្តមិនបាន

0

អត្ថបទ៖ រុន ណាកូ

តារាចម្រៀងដែលស្ថិតនៅក្នុងស្រទាប់បេះដូងយុវវ័យ គឺកញ្ញា យូរី បន្ទាប់ពីស្ងប់ស្ងាត់សិល្បៈមួយរយៈ បានធ្វើអោយហ្វែនៗរបស់នាងងឿងឆ្ងល់ និងទន្ទឹងរង់ចាំស្ទីល និងបទថ្មីនាងមិចតិចទេ។ កញ្ញាបានវិលត្រឡប់មកវិញ ជាមួយនឹងមហិច្ឆតាឆក់ចាប់ទីផ្សារកាងារដោយមិនបន្ធូរដៃឡើយ ខណៈដែលគ្រាន់តែស្ទីលតែងខ្លួន ក៏ទាក់ទាញកប់ស៊េរី។

មហាជនភាគច្រើន សុទ្ធតែទទួលស្គាល់ថា តារាច្រៀងស្រីវ័យក្មេងស្រស់សោភាប្រចាំផលិតកម្មសាន់ដេ រូបនេះមិនត្រឹមតែមានសំឡេងក្នុងការច្រៀងបានពិរោះប៉ុណ្ណោះទេ នាងក៏តែងតែនាំយកនូវចង្វាក់រាំប្លែកៗ ព្រមជាមួយស្ទីលតែងខ្លួនខ្យូតៗមិនអោយសាំភ្នែកផងដែរ។ ទោះបីបាត់មុខពីសិល្បៈមួយរយៈ មិនថ្វីទេដ្បិតនាងនៅតែមានហ្វែនៗគាំទ្រភ្លូកទឹកភ្លូកដី ដោយសារតែរូបនាងខិតខំរិៈរកបទចម្រៀង និងក្បាច់រាំថ្មីៗដើម្បីបំពេរអារម្មណ៍យុវវ័យ។

យ៉ាងណាមិញ គេនៅតែមើលឃើញថា ដំណើរត្រលប់មកវិញ របស់ យូរី គឺនាងទទួលបានការគាំទ្រខ្លាំងស្រាប់ហើយ ដោយគ្រាន់តែលេងស្ទីលប្លែកៗ និងសម្ញ៉ែងក្បាច់រាំ។ ជាក់ស្ដែងសូម្បីតែរូបថតប៉ុន្មានសន្លឹករបស់នាងចុងក្រោយ សុទ្ធតែទាក់ភ្នែក ដោយសារតែខ្យូតៗឡើងកប់ស៊េរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here