សារ សូដា នីតា អានហើយក្តុកក្តួល!

0

អត្ថបទ៖ ឧត្តម

កញ្ញាសូដា នីតា ដែលតស៊ូនៅប្រឡូកសិល្បៈដោយសារតែនាងមានបន្ទុកច្រើនណាស់នៅក្នុងក្រុមគ្រួសារដែលនាងបំពេញកិច្ចជាបងស្រី។ម្ល៉ោះហើយពេលបានឃើញសំណេរដែលនាងបានបង្ហោះនៅក្នុងសង្គមផ្ទាល់ខ្លួនពិតជាដឹងថាសិល្បៈដែលនាងញញឹមលើឆាកនៅក្រៅជាសម្បកក្រៅតែពិតវិញនាងមានការមើលថែទាំសមាជិកពេញផ្ទះ។

អាចថាជាមូលហេតុមួយបង្កឲ្យ សូដា នីតា បង្កកអាយុឲ្យជាប់ទ្រឹងមិនទាន់គិតរឿងចូលរោងការរកអនាគតបើទោះជានាងមានឱកាសធ្វើឲ្យខ្លួនមានសេចក្តីសុខបែបណា។ផ្ទុយទៅវិញនាងមិនអាចឃ្លាតឆ្ងាយពីការថែទាំគ្រួសារដោយចំណាយពេលយូរឆ្នាំស្ទួយជីវិតក្រុមគ្រួសារនិងកូនក្មួយដោយមិនគិតពីអនាគតខ្លួន។ពេលខ្លះគេតែងតែគិតថានាងរើសបុរសជាគូអនាគតពេកបាននៅដល់អាយុ៣០ក្រាស់។ប៉ុន្តែផ្ទុយពីមូលហេតុខាងលើមកពីនាងមានចំណងគ្រួសារជាបន្ទុកដែលមិនអាចមើលរំលងបាន។

បើប្រិយមិត្តអានសារនាងបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនទើបដឹងថាសូដានីតាតស៊ូបែបណាអុីចឹងហើយរាល់ពេលនាងឃើញជនក្រីក្រអត់នាងតែងតែធ្វើបុណ្យចែកទានឬជួយអ្នកសិល្បៈជួបទុក្ខដើម្បីសន្សំកុសលផលបុណ្យឲ្យនាងជួបតែរឿងល្អៗ។តោះអានសាររបស់សូដា នីតាបានបង្ហោះដូចតទៅ៖ «ម្តាយចាស់ប្អូនឈឺ ប្អូនជាម្តាយឈឺ ការងារចប់មិនទាន់រត់មកមើលគាត់សិន … :sob:ជីវិតបងស្រីម្នាក់នេះ ឆ្ងន់ជាងជីវិតឪពុកម្តាយគេដ៏ទៃរាប់រយដង:sob: ??♀បងស្រីដៃ១ពាន់??♀ មានរូបមានទុក្ខ តែរូបនេះទុក្ខពេកហើយ :muscle:Nita …. U’ll be strong :muscle:»៕

LEAVE A REPLY

Please enter your comment!
Please enter your name here