ពិធីដែលបានធ្វើឡើងនោះ គេឃើញមានរៀបចំជាគ្រឿងដណ្ដាប់ និងមានរបាំរាំថ្វាយបួងសួងផងដែរ។ ពិធីនេះ ក្រៅពីថ្នាក់ដឹកនាំ សម្ដេចសង្ឃត្រូវបានបង្ហាញព្រះកាយដែលមិនខុសពីការជួបជុំរវាងថ្នាក់ដឹកនាំ ពុទ្ធបរិស័ទ្ធ និង មេសាសនានប្រចាំប្រទេសទាំង៥ប្រចាំឆ្នាំ។ នេះជាការ ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិក នៅតាមប្រទេសនីមួយៗ។ ធម្មយាត្រានេះ ចាប់ចេញពីប្រទេសថៃកាលពីថ្ងៃទី១៤ តុលា ដោយឆ្លងកាត់ប្រទេសទាំង៥ជាបន្តបន្ទាប់ មុនបញ្ចប់នៅកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ បានថ្លែងថា នៅឆ្នាំ២០១៩នេះ វិទ្យាស្ថានរបស់លោក និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ បានទទួលជោគជ័យក្នុងការរៀបចំព្រឹតហតិការណ៍មួយនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ក្បួនដង្ហែររត្រូវបានធ្វើឡើង ជាង ២ពាន់គីឡូម៉ែត្រ ដោយក្រៅពីផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងប្រទេសទាំង៥ផងដែរ។ លោក ស៊ុផាឆៃ រីរៈភូជុង បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញបិទក្នុងពិធីព្យុះហយាត្រានោះ ខណៈដែលការស្វាគមន៍ពីពុទ្ធបរិស័ទកម្ពុជា ក៏មានចំនួនកុះករ ដែលមានន័យថា កម្ពុជា នៅតែប្រកាន់ភ្ជាប់នូវការធ្វើបុណ្យដាក់បាត្រ យ៉ាងភ្ជាប់ភ្ជួន។