តារាថ្មីអាណាចក្រពលករ ហាស់ សំអាត ចេញបទថ្មីចាក់ដោតអារម្មណ៍ខ្លាំង

0

ពិតជានឹកស្មានមិនដល់ដែលលោក ហាស់ សំអាតដែលក្លាយជាតារាម្នាក់នៅផលិតកម្មថ្មីមានឈ្មោះថា អាណាចក្រពលករ ស្រាប់តែពេលចេញMVបទចម្រៀង «សុំទោសកំពង់ចាម» មានការចូលទៅស្តាប់និងទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គមយូធូប។នេះជាការបើកឆាករបស់ផលិតកម្មប្រកបដោយការសង្ឃឹមព្រោះផលិតកម្មទាំងមូលជ្រោមជ្រែងពីពលករកូរ៉េដែលចូលចិត្តសិល្បៈ។

បទចម្រៀង «សុំទោសកំពង់ចាម» មួយនេះបានឆក់យកមនោរម្មណ៍អ្នកស្តាប់ច្រើនព្រោះនិយាយពីស្នេហាបែបយុវវ័យ ដែលមិនសមប្រកប ព្រោះតែមានការ រារាំងពីឱពុកម្តាយខាងប្រុស បានធ្វើអោយនារីជាដៃគូ គិតខ្លី ចង់សម្លាប់ខ្លួន។ ម្ល៉ោះហើយបានធ្វើឲ្យបទក្លាយជាប្រធានបទថ្មីមួយទៀតជុំវិញស្នេហាយុវវ័យ។ដោយសារតែការខិតខំខ្លាំងពីក្រុមការងារផលិតកម្មត្រូវបាននាំគ្នាគិតគូរកអ្វីដែលថ្មីល្អជូនអ្នកគាំទ្រ។

លោក ហាស់ សំអាត បានឲ្យដឹងថាបទខាងលើទាំងបច្ចេកទេសនិងសំឡេងមានភាពរំលេចឡើង។ផលិតកម្មនឹងពួតដៃគ្នាកសាងសមិទ្ឋិផលឲ្យល្អដោយព្យាយាមតាក់តែងនិពន្ឋបទថ្មីៗទំនុកភ្លេងល្អៗជាស្នាដៃកូនខ្មែរមិនចម្លងពីគេឡើយនេះជាគោលដៅរបស់ផលិតកម្មអាណាចក្រពលករ។យើងរំពឹងថាពុកម៉ែបងប្អូជួយគាំទ្រជាបន្តទៀតដើម្បីជាកម្លាំងចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here