ស្ដាប់តួម្ដាយទាំងនេះរៀបរាប់ បានដឹងថាហេតុអ្វីតារាសម្ដែងពេលអស់អាជីពរមែងអំពាវនាវ

0

មនុស្សជាច្រើនកំពុងមានការរិះគន់ ជុំវិញតារាសិល្បៈភាគច្រើន ហើយអ្វីក្រោយពេលខ្លួនចាស់ និងពេលធ្លាក់ខ្លួនឈឺ អត់មានលុយមើលខ្លួន ហើយតែងអំពាវនាវ។ បន្ទាប់ពីស្ដាប់សិល្បករជាតួម្ដាយទាំងនេះរៀបរាប់ គឺពិតជាអាចនឹងដឹងពីមូលហេតុ។

តួអង្គម្ដាយដែលគេឃើញសម្ដែងយ៉ាងសកម្មក្នុងរឿង នាពេលចុងក្រោយ រួមមាន អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស អ្នកស្រីអ៊ឹម ផល្លា ដែលឧស្សាហ៍ឃើញសម្ដែងជាតួអ្នកបម្រើ ឬ ម៉ែដោះ អ្នកស្រី អ៊ុំ សក្ខណា ដែលភាគច្រើនសម្ដែងជាតួម្ដាយ អ្នកស្រី វណ្ណថុន ដែលសម្ដែងជាតួម្ដាយ និងអ្នកស្រី នារីរ័ត្ន ដែលជាតួម្ដាយមួយរូបដែរ សុទ្ធតែបានរៀបរាប់ពីបញ្ហានេះ។ អ្នកទាំង៥ បញ្ជាក់ស្រដៀងគ្នាថា សម្រាប់ការថតភាពយន្តម្ដង តួម្ដាយក្នុងចំណោមអ្នកស្រីទទួលបានតម្លៃខ្លួនក្នុងមួយថ្ងៃមិនលើសពី៨០ដុល្លារនោះទេ ខណៈដែលអ្នកស្រី អ៊ឹម ផល្លា ដែលទើបផ្ទុះព័ត៌មានត្រូវម្ចាស់បន្ទប់ជួលបណ្ដេញចេញ ទទួលបានតែតម្លៃខ្លួនក្នុងមួយថ្ងៃ៥០ និង ៣០ដុល្លារ ហើយកន្លែងខ្លះគេមិនចង់យកផង ដោយសារតែអ្នកស្រី ជាអ្នកអត់ អោយតែពេលថតចប់ រមែងសបើកលុយយក មិនទុកអោយផលិតករជំពាក់។ អ្នកទាំង៥បន្តថា តម្លៃខ្លួននេះបើតម្រូវអោយសម្ដែងរឿងបុរាណ ឬ ជាតួអ្នកក្រគឺសល់គ្រាន់ចាយ ដោយសារតែមានខោអាវអោយស្រាប់ និងមិនពិបាករក ប៉ុន្តែបើអោយសម្ដែងជាតួម្ដាយអ្នកមាន គឺគ្រាន់តែទិញខោអាវ និងគ្រឿងអលង្កា អោយសមជាអ្នកមានចងការគេយកថតប៉ាដោយ ដូច្នេះហើយ ទើបគេឃើញអ្នកស្រី អ៊ុំ សក្ខណា និង អ្នកស្រី អ៊ឹម ផល្លារ សុំសម្ដែងតែតួអ្នកក្រ ឬ អ្នកបម្រើស្ទើរគ្រប់រឿង ដោយប្រកែកមិនសម្ដែងតួអ្នកមាន។ អ្នកទាំង៥ពោលថា អ្នកមិនស្ថិតក្នុងរង្វង់សិល្បៈគិតថា អោយតែល្បីបន្តិចនឹងបានថ្លៃ ប៉ុន្តែការពិតតួភាគច្រើនមានតម្លៃខ្លួនត្រឹមតែមួយថ្ងៃ១០០ដុល្លារចុះក្រោមប៉ុណ្ណោះ លើកលែងតួឯក ឬ តួល្បីខ្លាំងដែលគេទាបានថ្លៃជាងនេះ។ យ៉ាងណាមិញ អ្នកទាំង៥ បញ្ជាក់ថា តម្លៃខ្លួនតារាខ្មែរ អោយតែហ៊ានកំណត់មួយថ្ងៃរាប់រយ ឬ មួយរឿង៤-៥ពាន់ ដឹងតែគេដាក់តួថ្មីអោយលេងជំនួសហើយ ទើបតារាភាគច្រើនបើអោយមាននឹងសិល្បៈគឺស្ទើរមិនមាន ហើយអោយតែខានសម្ដែង គឺចង់ដាច់បាយ។

អ្នកទាំង៥បញ្ជាក់ស្រដៀងគ្នាថា អ្នកមានក្នុងពេលប្រឡូកសិល្បៈ អាចមកពីគ្រួសារគេមានស្រាប់ គេមានជំនួញក្រៅសិល្បៈ និងមានអ្នកស្ពុនស័របម្ថែមប៉ុណ្ណោះ ប៉ុន្តែបើអោយពឹងតែលើសម្ដែង គឺបើបានសម្ដែងរាល់ថ្ងៃគ្រាន់បានលុយចាយ បើមួយខែសម្ដែង២ថ្ងៃ ឬ ៣ថ្ងៃ គែមានតែឈឺមានតែលើកដៃសំពះនឹងឯង។ ក្នុងនោះតួម្ដាយចាស់ៗ ក៏ពិបាកស្វែងរកឱកាសបើកជំនួញក្រៅពីសិល្បៈកើតដែរ ដោយសារតម្លៃថតទប់ចំណាយពេលថតមិនចង់គ្រប់ ហើយបើមិនទទួលថតក៍មិនដឹងរកអ្វី។ មិនខុសពីការរៀបរាប់ តួម្ដាយផ្សេងទៀត តួបន្ទាប់បន្សំ តួមិនសូវសំខាន់ និងតួឳពុកក្នុងរឿង ក៏មានស្ថានភាពមិនខុសគ្នាដែរ ក្រៅពីតួឯកដែលជាមុខសញ្ញារបស់ផលិតករ និងស្ពុនស័រនោះ។ ក្នុងផលិតករមួយចំនួនក៏ប្រើមធ្យោបាយថតហើយមិនអោយលុយជារឿយ”ផងដែរ ទើបតារាសម្ដែងនៅកម្ពុជា កម្រមានបានពីការងារសិល្បៈ។

ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ផ្ទាល់រវាងផ្ទះតារា និងគ្រួសារតារាកម្ពុជា ពីស្ថានភាពពិតរបស់អ្នកសម្ដែងជាតួម្ដាយៗ ដែលជាឧទាហរណ៍មួយពីចំណូលរបស់តារាសិល្បៈ៖

LEAVE A REPLY

Please enter your comment!
Please enter your name here