ស៊ន រ៉ាគីម ឈ្នះគូប្រកួតត្រឹមទឹកទី២

0

បន្ទាប់ពីអាក់ខានផ្សាយ២សប្តាហ៍ពេលនេះការប្រកួតប្រដាល់នៅលើសង្វៀនប៉ុស្តី៍លេខ៥បានដំណើរការឡើងវិញ ដោយការប្រកួតជាថ្មី គេឃើញមានវត្តមានគូពិសេស និងគូពានរង្វាន់ល្អៗ។ ក្នុងសប្តាហ៍ទី១១នេះ ការប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទ៦០គីឡូក្រាមរដូលកាលទី៦ ក៏ល្អមើលទាក់ភ្នែកផងដែរ ទម្រាំរកឃើញចាញ់ឈ្នះ។

ការប្រកួតប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES(K-Cement) កាលពីល្ងាចថ្ងៃទី១២ តុលា ឆ្នាំ២០១៩ នោះ គូដណ្តើមពាន គឺ កីឡាករ សុឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង ប៉ះជាមួយកីឡាករ ស៊ន រ៉ាគីម មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង។ អ្វីដែលធ្វើឲ្យគេមិននឹកស្មានគឺ រ៉ាគីម បានវាយចំគោលដៅចំនុចបានពិន្ទុធ្វើឲ្យដៃគូដាច់ផ្ងារម្តងហើយម្តងទៀតទប់មិនរួច។ ក្នុងទី២ រ៉ាគីមវាយសម្រុកបន្ថែមរហូតទាល់តែដៃគូសន្លប់ដាច់ផ្ងា បណ្ដាលអោយលោកអាជ្ញាកណ្តាលរាប់ ហើយដោយសារទម្ងន់នៃការវាយត្រូវ មានកម្លាំងមិនធម្មតា ទើបសុំចុះចាញ់។

ស៊ន រ៉ាគីម និយាយថាលោកនៅមិនទាន់ស្រលះចិត្តនោះទេកាលណាគោលដៅសម្រាប់ឡើងទៅកាន់ជុំពាក់កណ្ដាលផ្ដាច់ព្រា័ត្រនៅមិនទាន់ដឹងសខ្មៅ។ នោះគឺដោយសារមើលទៅគូប្រកួតសុទ្ឋតែកម្លាំងនិងវាយល្អមិនខុសគ្នា។ អុីចឹងហើយលោកមានតែការតស៊ូហ្វឹកហាត់រកក្បាច់គុនប្លែកៗសម្រាប់តតាំងជាមួយដៃគូនាវគ្គបន្ទាប់ដែលមិនអាចប្រហែស។

LEAVE A REPLY

Please enter your comment!
Please enter your name here