តារាជើងចាស់ យស បូវណ្ណៈ រំភើបចិត្តពេលរឿង”លោកឳពុក” ជិតបញ្ចាំង

0

នៅថ្ងៃទី១០ តុលា ខាងមុខនេះ ភាពយន្តជីវិតរឿង”លោកឳពុក” នឹងដាក់បញ្ចាំងគ្រប់រោងជាផ្លូវការហើយ ដោយនេះគឺភាពយន្តដំបូងរបស់តារាសម្ដែងជើងចាស់ យស បូវណ្ណៈ។ ជាមួយនឹងគម្រោងកៀកនឹងដាក់បញ្ចាំងនេះ លោកហាក់រំពឹងយ៉ាងខ្លាំងថា រឿងនេះ នឹងទទួលបានការគាំទ្រខ្លាំង។

លោក យស បូវណ្ណៈ បានថ្លែងពីសហរដ្ឋអាមេរិកថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលលោកបានបង្ហាញស្នាដៃជាថ្មីក្នុងស្រុក បន្ទាប់ពីលោកខកខានបង្ហាញខ្លួនក្នុងស្រុកអស់ច្រើនឆ្នាំ។ លោកក៏មានអារម្មណ៍ក្ដុកក្ដួលជាមួយនឹងភាពយន្តជីវិតមួយនេះផងដែរ ដោយសារតែសាច់រឿងទាំងមូល ពោរពេញដោយឈុតទឹកភ្នែក។

ភាពយន្តមួយនេះគម្រោងដាក់បញ្ចាំងនៅថ្ងៃទី១០ តុលា ដោយផលិតកម្មមហាហង្សរំពឹងយ៉ាងខ្លាំងថាភាពយន្តជីវិតរបស់ខ្លួន នឹងទទួលបានជោគជ័យ។ លោក អុិន សុភិន ចាងហ្វាងផលិតកម្មបានអះអាង ថាដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនាអោយកាន់តែយល់ដឹងពីភាពកត្តញូចំពោះអ្នកមានគុណ ផលិតកម្មមហាហង្សបានសម្រេចនិពន្ធ និងផលិតភាពយន្តរឿង”លោកឳពុក” ដោយបានទាំងប្រមូលផ្ដុំតារាប្រុសជើងចាស់ៗល្បីៗ៣រូប រួមមានលោក ហម ឈរ៉ា និង លោក យស បូវណ្ណៈ អោយមករំលេចស្នាដៃរួមគ្នា។ លោកថាភាពយន្តនេះ បានបង្កប់នូវការអប់រំលើសលប់ ហើយក៏នឹងក្លាយជាសារពញាក់អារម្មណ៍ធំមួយដល់កូនៗគ្រប់រូប ដែលមើលរំលងពីការលះបង់របស់ឳពុក។

ខាងក្រោមនេះជាឈុតខ្លី ក្នុងរឿង”លោកឳពុក”

LEAVE A REPLY

Please enter your comment!
Please enter your name here