មិននឹកស្មាន ប៉ែន ចំរ៉ុង ត្រូវគេធ្វើសុីដល់ម្លឹង គ្រាន់តែបញ្ចេញយោបល់

0

ខណៈដែលអ្នកគាំទ្រជាច្រើនប្រតិកម្មនឹងអ្មកថតវីដេអូនៅព្រលាន និងមិនទទួលយកការប្រមាថជាសាធារណៈនោះ លោក ប៉ែន ចំរ៉ុង ក៏បញ្ចេញមតិមិនខុសគ្នាដែរ ដោយលោកបានសរសេរប្រតិកម្ម និងចែកចាយវីដេអូភស្តុតាងដើម្បីគាំទ្រកុំអោយមានការប្រមាថអ្នកសិល្បៈខ្មែរ។ ប៉ុន្តែមតិរបស់លោក បែរជាត្រូវបក្សពួកគូកនពីក្រុមមនុស្សដែលលោករិះគន់ហែកហួររឿងចាស់រវាងលោក និង អតីតភរិយា គឺអ្នកនាង ភិន សុដាលីស ធ្វើឲ្យលោករងការអាម៉ាស់។

មិនខុសពីតារាជាច្រើនដែលបានបញ្ចេញមតិ ហើយត្រូវបក្សពួកអ្នកថតវីដេអូ ហែករឿងអាស្រូវធ្វើឲ្យអ្នកបញ្ចេញមតិទាំងនោះរងការអាម៉ាស់ ម្ចាស់អាក់ខោនហ្វេសប៑ុកឈ្មោះ ប៑ុនហឿន សាញ ក៏បានចែកចាយការវាយប្រហារលោកប៉ែន ចំរ៉ុង ក្រោយពីលោកបញ្ចេញមតិរិះគន់ ក្នុងចំណោមអ្នកប្រតិកម្មជាច្រើន ដែលត្រូវក្រុមនោះវាយបកផងដែរ។ លោកត្រូវគេលើកជំវិញរឿងមិនទទួលខុសត្រូវលើអតីតភរិយា និងរឿងដែលលោកស្វីតជាមួយគូស្នេហ៍ក្រោយទាំងមិនធ្លាប់មានពិធី ធ្វើឲ្យពួកក្រុមនោះមានក្លេរិះគន់ថា លោកមានចំណុចមិនល្អជាច្រើន តែខំប្រឹងស្រែកការពារសីលធម៌ និង វប្បធម៌។ អ្នកវាយនកលោកបង្ហោះថា”នេះហើយតារាៗស្រុករំដួល_អសីលធម៌លែងនិយាយ ហើយជាអ្នកសម្តែងរឿងសិល្បៈអោយក្មេងៗមើល តើក្មេងៗវាទទួលរឿងអសធម៌ខ្វះភាពជាគំរូពីពួកវាប៉ុណ្ណាទៅ? ជាតារានៅស្រុកគេសំខាន់ណាស់រឿងភាពជាគំរូ ព្រោះអ្នកឯងឡើងឆាកអោយគេមើលរាប់ម៉ឺន លាននាក់ បើអ្នកឯងថោកទាបដូចអាសោយសារ៉ុងនេះទេ តើសង្គមនឹងទៅជាយ៉ាងណា? ហើយភាពគ្មានសីលធម៌ ស៊ីចុកគេបានកូនមួយ ហើយអាចដោះដៃបានគេដឹងពេញសាធារណៈនេះ តើគេមើលងាយដល់ពូជសមទេ? ដែលវាថោកទាបចឹងហើយ នៅមានអ្នកគាំទ្រ?”។

ការវាយប្រហាររបស់អ្នកកាន់ជើងផ្កាប់មុខលើក្រុមដែលមានជម្លោះជាមួយក្រុមអ្នកនាងចន ច័ន្ទលក្ខិណា នេះ ហាក់ឆ្កឹះរឿងរសើបដែលលោកប្រឹងកប់ឲ្យមហាជនចងចាំជាថ្មីខណៈដែលរឿងអាស្រូវទាំងនោះ ធ្លាប់បំផ្លាញអាជីពសិល្បៈរបស់លោកមួយរយៈធំហើយ។ អ្នកធ្លាប់ខឹងលោក ស្អប់លោក រឿងលោកបោះបង់ភរិយាអេតាសុីវិល អ្នកនាងភិន សុដាលីស ហាក់នឹកឃើញរឿងចាស់មកវិញ។ អ្នកគាំទ្រលោកមួយចំនួនបានផ្ដល់មតិថា តារាល្បីៗដែលធ្លាប់មានរឿងអាស្រូវកក្រើកនគរ មិនគួរចេញមុខប្រតិកម្មក្នុងជម្លោះរសើបនេះទេ ដោយសារតែការវាយបកត្រលប់មកវិញ គឺងាយនឹងធ្វើឲ្យតារារូបនោះរងការអាម៉ាស់ម្ដងទៀត ក្នុងពេលដែលរឿងមួយនោះ ទម្រាំកប់បាត់ គឺប្រឹងផ្ដើមពីសូន្យយ៉ាងលំបាក។ គេជឿជាក់ថា លោកប៉ែន ចំរ៉ុង នឹងចងចាំរឿងរ៉ាវនេះ ទុកជាបទពិសោធន៍ ដើម្បីរក្សាតម្លៃរបស់លោក ឲ្យនៅតែមានកេរ្តិ៍ឈ្មោះ ដូចមួយរយៈចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here