ដាក់ជំហរក្នុងសិល្បៈ ដូចតារាសម្ដែងរូបនេះ ទើបប្រឡូកហើយ មិនស្ដាយក្រោយ

0

 

អត្ថបទ៖ រុន ណាកូ

ជីវិតសិល្បៈត្រឹមតែ២ឆ្នាំចុងក្រោយប៉ុណ្ណោះ តែគេកត់សំគាល់ថាតាតាសម្ដែង អ្នកនាង សាង សុរិយា ទទួលបានឱកាសសម្ដែងច្រើនគួរសម។ យ៉ាងណាមិញ ខុសពីសិល្បការិនីភាគច្រើន អ្នកនាងបែរគ្មានមហិច្ឆតាដូចតារាដែលប្រឡូកសិល្បៈផ្សេងទៀតនោះទេ ពោលគឺប្រកាសលេចមុខ ព្រោះតែបំណងផ្សេងទាំងស្រុង។

អ្នកនាង សាង សុរិយា និយាយថាប្រឡូកសិល្បៈបើមិនល្បីគឺមិនខុសពីខាតតែពេលវេលា និងខាតបង់លុយកាក់នោះទេ ដោយសារតែពេលមិនល្បី គឺតម្លៃខ្លួនក៏បានទាប ហើយការចំណាយក្នុងពេលប្តឡូកក៏ខ្ពស់។ ប៉ុន្តែសម្រាប់អ្នកនាងអត់គិតបែបហ្នឹងទេ ដោយសារតែអ្នកនាងចូលប្រឡូកសិល្បៈ គឺគ្រាន់តែដើម្បីឲ្យមានសកម្មភាព និងចង់លម្ហែរកាយ។ អ្នកនាងថាប្រឡូកការសម្ដែងមិនទាន់បាន២ឆ្នាំស្រួលបួលទេ តែសម្ដែងបានបីបួនរឿងហើយ បើទោះជាបានត្រឹមជាតួមិនធំដុំ។ ក្នុងនោះភាពយន្តរឿង”បញ្ចប់ស្នេហ៍ត្រឹមអូន” និងភាពយន្តរឿងជាច្រើនផ្សេងទៀតដែលអ្នកនាងបានថតឲ្យទូរទស្សន៍ក៍ជួយឲ្យអ្នកនាងត្រូវបានផលិតករ និងអ្នកទស្សនាទទួលស្គាល់ពីទេពកោសល្យសម្ដែងកាន់តែច្រើន។ យ៉ាងណាមិញអ្នកនាងបញ្ជាក់ថាខ្លួនចូលប្រឡូកសិល្បៈមិនមែនចង់ល្បីនោះទេ គឺទោះជាមហិច្ឆតាចង់ល្បីក្នុងនាមជាតួអ្នកបម្រើ ជាតួម្ដាយ ឬ ជាតួដែលខ្លួនបានសម្ដែង។ ហេតុផលនៃការចូលប្រឡូកសិល្បៈ គឺដោយសារតែការស្រលាញ់ ចង់ទទួលបានបទពិសោធន៍ និងដោយសារតែចង់ឲ្យស្គាល់គេស្គាល់ឯងប៉ុណ្ណោះ អុីចឹងហើយ ទើបអ្នកនាងមិនដែលប្រកាន់ ទោះជាត្រូវផលិតករឲ្យសម្ដែងជាតួកំបុិកកំប៉ុកប៉ុណ្ណា ឬ ទទួលបានតម្លៃខ្លួនតិចតួចប៉ុណ្ណា ក៏អ្នកនាងសម្ដែងមិនប្រកែក ឲ្យតែទំនេរ។

យ៉ាងណាមិញ អ្នកនាងហាក់មិនសូវចង់ទទួលសម្ដែងរឿងដំបូងប៉ុន្មានទេក្នុងពេលចុងក្រោយ ដោយចង់បង្ហាញមុខតែក្នុងការងារសង្គមច្រើនជាង បន្ទាប់ពីបានចូលរួមម្ដងៗបានស្គាល់គេស្គាល់ឯង ហើយធ្វើឲ្យអ្នកនាងសប្បាយចិត្ត។ អ្នកនាងថាខ្លួនចូលសិល្បៈ មិនដែលគិតចង់ល្បីសូម្បីតែបន្តិច ដោយអ្នកនាងចង់ចូលព្រោះតែហេតុផលលម្ហែរអារម្មណ៍ និងចង់ទុកជាបទពិសោធន៍សិល្បៈច្រើនជាង ទើបអ្នកនាងមិនល្បីក៏សប្បាយចិត្ត ហើយរាល់ការទទួលកម្មវិធីម្ដងៗចំណាយថែមអស់ប៉ុន្មានក៏កម្របាត់មុខ។ ដោយសារតែគ្មានមហិច្ឆតាចង់ល្បីខុសពីអ្នកសិល្បៈភាគច្រើននោះហើយ ទើបអ្នកនាងអះអាងថាសប្បាយចិត្តយ៉ាងខ្លាំងដែលចូលប្រឡូកសិល្បៈ ហើយមានឱកាសចេញមុខ គឺទោះជាការចេញមុខកន្លងមកមិនសូវពេញមុខពេញមាត់ និងខាតពេលបើធៀបនឹងការរកប្រាក់ពីអាជីពផ្សេង។

គូរបញ្ជាក់ផងដែរ អ្នកនាង សាង សុរិយា គឺជាសមាជិករបស់គ្រួសារតារាកម្ពុជា។ អ្នកនាងត្រូវបានគេស្គាល់ច្រើនក្រោយពីលេចមុខយ៉ាងសកម្មក្នុងកិច្ចការសង្គមនៅក្នុងក្រុមនេះ។ អ្នកនាងធ្លាប់ចូលប្រឡងគ្រងឈុតបុរាណក្នុងកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ចំនួនពីលើកមកហើយ ដោយការប្រលងមួយលើកអ្នកនាងដឹងមុនថាមិនអាចប្រជែងសិល្បការិនីផ្សេងបាន ក៏សប្បាយចិត្តចូលរួម ព្រោះតែចង់សប្បាយៗ និងចង់ចូលរួមលើកកម្ពស់សំលៀកបំពាក់បុរាណខ្មែរច្រើនជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here