ទេព ស្រីពៅ ប្រាប់មូលហេតុប្រើរថយន្តជាង៧មុឺនដុល្លារ ទាំងការសម្ដែងមិនទាន់ល្បី

0

តារាសម្ដែងកញ្ញា ទេព ស្រីពៅ ទើបតែបានចូលប្រឡូកកាេសម្ដែងក្នុងរយៈពេលខ្លី និងមិនសូវមានគេស្គាល់ប៉ុន្មានឡើយ ប៉ុន្តែនាងត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបសម្រស់ ភាពឡូយឆាយ និងជាពិសេសគឺការបង្ហាញខ្លួនគ្រប់លើកជាមួយនឹងរថយន្តជាង៧មុឺនដុល្លារតែម្ដង។ ជាមួយនឹងភាពសុីវិល័យនេះ ហាក់ជួយឲ្យកញ្ញាឡើងកាលីបលឿនស្លេវ បើធៀបនឹងសិល្បការិនី ដែលទើវហក់ចូលការសម្ដែងដំបូងៗដូចគ្នា។

ពាក់ព័ន្ធនឹងភាពហុឺហារនេះ កញ្ញា ទេព ស្រីពៅ និយាយថាកញ្ញាពិតជាទើបតែប្រឡូកការសម្ដែងក្នុងរយៈពេលខ្លីពិតមែនដោយទើបតែមានឱកាសបានសម្ដែងក្នុងរឿង”ព្រលឹងល្បុកក្កតោ” និងរឿង”ដើម្បីកូន”របស់លោក ហ៑ុយ យ៉ាឡេង។ កូនច្បងដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង និងជាកូនកំព្រាឳពុករស់នៅជាមួយម្ដាយនៅក្រុងតាខ្មៅរូបនេះព្រលយថា ខ្លួនមិនមែនចូលប្រឡូកសិល្បៈ ដើម្បីស្វែងរកឱកាសមានបាននោះទេ អុីចឹងហើយទើបនាងទើបតែសម្រេចចិត្តចូលសម្ដែងក្នុងវ័យ២៤ឆ្នាំនាពេលនេះ ដោយមិនចូលប្រឡូកតាំងពីយូរមកហើយ។ នោះគឺដោយសារតែនាងរង់ចាំឲ្យមានលទ្ធភាពសមរម្យជាមុនសិន បានសម្រេចចិត្តចូលប្រឡូក។ នៅខាងក្រៅសិល្បៈ នាងថាខ្លួនជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៑ុនអចនទ្រព្យ និងមានការងារមួយចំនួនទៀតដែលមានចំណូលគួរសមមកហើយ ដោយក្រៅពីមានលទ្ធភាពប្រើឡានទំនើប ក៏អាចទៅរួចជាមួយគេជាមួយឯង នៅក្នុងរង្វង់តារាកាលីបៗផងដែរ។ នាងថាខ្លួនជិះរថយន្តឡិចសុីស200T ឆ្នាំ២០១៦ ប្រមាណមួយឆ្នាំមកហើយ ដោយក្នុងពេលខាងមុខ ក៏គ្រោងនឹងប្ដូររថយន្តឡិចសុីសដែលមានរាងធំជាងនេះ អោយកាលីបផងដែរ ដោយគ្រាន់តែនាងមិនទាន់ដឹងថាទៅរួចស៑េរីណា។

ងាកមកការសម្ដែងវិញ កញ្ញាថាមិនសូវសង្វាតណាស់ណាទេ បើទោះជានាងស្រលាញ់តាំងពីក្មេង។ និយាយរួមគឺលុះត្រាមានពេលអាចទទួលបាន ទើបនាងទទួល ដោយសារតែនាងក៏ត្រូវគិតគូរជំនួញផ្នែកអចលនទ្រព្យដែលជាប្រភពចំណូលធំរបស់ខ្លួន។ នាងនៅតែប្រកាសមិនថតឈុតស្នេហារោលរាល ឬ សុិចសុីខ្លាំងនោះទេ បើទោះជានាងទទួលស្គាល់ថាត្រេមុខរបស់ខ្លួនស័ក្តសមនឹងតួអង្គកាចឆ្នាស់ លូយឆាយ និងសុិចសុី ជាងសម្ដែងជាតួអង្គសុភាពរាបសារ និងកម្សត់។

LEAVE A REPLY

Please enter your comment!
Please enter your name here