បាត់មុខពីកម្មវិធីសប្បុរសធម៌ ទេព មុន្នីរក្សា ប្រែដល់ម្លឹង

0

ធ្លាប់តែឃើញលែងខ្លួនបែបស្ទីលយុវវ័យ ដល់ពេលផាត់មុខ និងគ្រងឈុតប្រពៃណីជាកូនក្រមុំបែបនេះ ទើបដឹងថា តារាសម្ដែងវ័យក្មេងកញ្ញា ទេព មុន្នីរក្សា ស្រស់ស្អាតមើលមិនចង់ស្គាល់។ ប៉ុន្មានឈុតដែលនាងបង្ហោះឡើង គឺមិនសរសើរមិនបានជាពិសេសនៅពេលដែលអ្នកគាំទ្រសុទ្ធតែយល់ឃើញថាត្រេមុខរបស់នាងនៅពេលគ្រងឈុតកូនក្រមុំបែបនេះ គឺមុខស្អាតប្លែកខុសដាច់ពីលេងស្ទីលយុវវ័យ។ ទឹកមុខ និងសាច់ឈាមមិនត្រឹមតែស្រស់ស្អាតដាច់ឆ្ងាយពីមុនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យម្នាក់ៗសរសើរមិនដាច់ពីមាត់ថែមទៀតនោះគឺ នាងស្រាប់តែក្លាយជាថៅកែស្រីដោយមិនបាច់ប្រឹង។

កញ្ញា ទេព មុន្នីរក្សា បញ្ជាក់ថា ហេតុផលដែលកញ្ញាមិនសូវទទួលការងារសប្បុរសធម៌នាពេលចុងក្រោយ មិនមែនដោយសារតែសម្អាងថាខ្លួនឡើងកូដហើយផ្អាកការងារដែលអត់កម្រៃនោះទេ ប៉ុន្តែបណ្ដាលមកពីកញ្ញាទើបតែត្រូវបានឳពុកប្រគល់សម្អាងការ”មរកតមង្គល” ដែលស្ថិតនៅផ្សារតាខ្មៅថ្មី លើបណ្ដោយផ្លូវចូលទៅក្រុងតាខ្មៅមុនឆ្លងស្ពានឲ្យគ្រប់គ្រងទើបនាងដកឃ្លាមិនចង់រួច។ កញ្ញាថាសម្អាងការនេះ ពីមុនឳពុកជាអ្នកកាន់កាប់ ប៉ុន្តែក្រោយពីឳពុកបង្ហាត់ឲ្យនាងចេះដឹង ទើបផ្ទេរឲ្យនាងធ្វើជាថៅកែវិញ ដែលតម្រូវឲ្យនាងត្រូវរ៉ាប់រងច្រើន។ រាល់ថ្លៃនាងសារភាពថាមិនត្រឹមតែទទួលភារៈគ្រប់គ្រងសម្អាងការមួយមុខទេ ប៉ុន្តែក៍ត្រូវហាត់រៀនតែង និងហាត់រាំរបាំ នៅពេលមានតម្រូវការឲ្យកញ្ញារាំក្នុងកម្មវិធីផងដែរ ទើបមិនសូវទំនេរ។ យ៉ាងណាមិញកញ្ញា ក៏នៅតែឆ្លៀតសម្ដែង និងថតស្ពត ខណៈដែលការងារសប្បុរសធម៌ កញ្ញាក៏នឹងមិនចោល ឲ្យតែអាចលៃពេល។ កញ្ញាទទួលស្គាល់ថា ទីផ្សារឈានឡើង តម្លៃខ្លួន ក៏ខ្ពស់ដាច់ឆ្ងាយពីមុនផងដែរ ទើបនាងត្រូវបង្ខំចិត្តលៃពេលទទួលការងារសិល្បៈផង និងគ្រប់គ្រងសម្អាងការផង។

អ្នកគាំទ្រភាគច្រើនសុទ្ធតែលាន់មាត់ តារាវ័យក្មេងមុខខ្យូត កញ្ញា ទេព មុន្នីរក្សា ស្រស់ស្អាតប្លែកជាមុន និងមើលទៅផូរផង់ដូចទើបតែសម្ងំកែសម្ផស្ស ជាមួយនឹងឈុតសម្អាងការ”មរកតមង្គល” ដែលនាងទើបតែបង្ហោះ។ កញ្ញាថាប៉ុន្មានឈុតដែលនាងបានគ្រងជាមួយ ម្ចាស់ពានឈុតបុរាណ លោក រុន ណាកូនេះ មិនមែនចង់បង្អួតសម្រស់តែម្យ៉ាថនោះទេ ប៉ុន្តែដើម្បីសម្ញ៉ែងឈុតសម្អាងស្អាតៗ ដែលអ្នកឯកទេសរបស់នាងបានច្នៃសម្រាប់ត្រៀមរដូវកាលមង្គលការថ្មី។ នាងថាខ្លួនបានចំណាយច្រើនគួរសមក្រោយទទួលគ្រប់គ្រងសម្អាងការមរកតមង្គល ដោយនាងប្រកាសថានឹងពង្រឹងអាជីវកម្មរបស់នាងឲ្យកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here