មិនគួរជឿ! រើសបានមាស៣ដំឡឹង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ប្រកាសរកម្ចាស់

0

ចាត់ទុកថាមានទឹកព្រះទ័យគួរអោយសរសើរ ដែលតារាសម្ដែងជើងចាស់ និងត្រូវជាសែស្រឡាយរាជវង្សផង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីវុឌ រើសបានខ្សែករមាសសុទ្ធទម្ងន់រហូតដល់៣ដំឡឹង ប៉ុន្តែព្រះអង្គបែរជាប្រកាសលើហ្វេសប៊ុកស្វែងរកម្ចាស់វិញ ដែលនេះគឺជារឿងកម្រ។ ព្រះអង្គបានទាំងមានបន្ទូលថា ទ្រង់នឹងស្វែងរកម្ចាស់ខ្សែករមាសមួយនេះ អោយឃើញក្នុងពេលដ៏ខ្លី ដោយសារតែព្រះអង្គយល់ថាបើសម្ងំយកដែលរើសបានមួយនេះ គឺមិនខុសពីធ្វើម្ចាស់ទ្រព្យអោបទុកនោះទេ។

ព្រះអង្គបានសរសេរនៅលើហ្វេសប៊ុកថា«សួស្ដីបងប្អូន ខ្ញុំដើរហាត់ប្រាណរើសបានខ្សែករមាសមានទម្ងន់បីតម្លឹងមាស បងប្អូនណាបាត់សូមធ្វើការទំនាក់ទំនងមកខ្ញុំញ ដែលមានទូរស័ព្ទលេខ 060 202 404»។ ការប្រកាសរបស់ព្រះអង្គបានធ្វើអោយមានការភ្ញាក់ផ្អើល ខណៈដែលព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមិនចង់បានទ្រព្យនេះទេ និងធ្វេងយល់ថាបើព្រះអង្គរើសបានរបស់នោះ ហើយមិនស្វែងរកម្ចាស់ដើម មិនខុសពីធ្វើអោយម្ចាស់ដើមដេកកើតទុកនៅមិនសុខនោះឡើយ។ ទ្រង់ថា សម័យនេះទៅហើយ មិនអាចស្វែងរកម្ចាស់របស់ដែលរើសបានមិនបានឃើញនោះទេ ទើបទ្រង់សម្រេចចិត្តប្រកាសរក ហើយបានទាំងអះអាងថានឹងប្រគល់អោយដល់ម្ចាស់ដើម នៅពេលមានអ្នកណាម្នាក់អះអាងថាខ្លួនម្ចាស់របស់។ ទ្រង់បន្តថា អោយតែម្ចាស់របស់បញ្ជាក់អោយដឹងពីទីតាំងដែលត្រូវបាត់ និងមានភស្ដុតាងមួយចំនួនបញ្ជាក់ថានោះជារបស់ខ្លួន គឺទ្រង់ប្រគល់អោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here