​ជៀប​ ​ស៊ី​បូរ៉ា​ ​អ្នក​រចនា​ម៉ូដ​តុក្កតា​បា​ប៊ី​ ​ខណៈនេះ​បង្ហាញ​ស្នាដៃ​ថ្មី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និង​ទាក់ទាញ​បំផុត​ ​

0

ដូចជា​មហាជន​បាន​ជ្រាប​មក​ថា​ ​សម្លៀកបំពាក់​បុរាណ​ខ្មែរយើង​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​បំពាក់​ឱ្យ​មនុស្ស​ ​ក៏ប៉ុន្តែ​វា​នឹង​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ប្រសិន​បើ​លៀ​ក​បំពាក់​ពាក់​ទាំងនោះ​ត្រូវ​បាន​ពាក់​នៅ​លើ​តុក្កតា​ប្រភេទ​កូនក្រមុំ​ ​និង​កូន​កំឡោះ​។​ ​ជាក់ស្ដែង​ ​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​គឺ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ការ​ច្នៃ​ម៉ូដ​ម្ដងទៀត​ ​បន្ទាប់ពី​ចំណាយពេល​សិក្សា​ ​និង​ធ្វើការងារ​នេះ​អស់​រយៈពេល​ ​៩​ ​ឆ្នាំ​កន្លងមក​ហើយ​។​

​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បច្ចុប្បន្ន​មាន​វ័យ​ ​26ឆ្នាំ​ ​ត្រូវ​បាន​មហាជន​ស្គាល់​តាមរយៈ​ស្នាដៃ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ ​គ្រង​លើ​តុក្កតា​បា​ប៊ី​ ​និង​ធ្លាប់​ចាប់​ការប្រកួត​តុក្កតា​បា​ប៊ី​តំណាង​ឱ្យ​រាជធានី​ខេត្ត​ទាំង២៥របស់​កម្ពុជា​។​ ​អ្នក​រចនា​ម៉ូដ​បុរាណ​វ័យក្មេង​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​លើទឹក​ដី​អង្គរ​ធ្លាប់​ទទួល​បានការ​គាំទ្រ​ ​និង​ស្ញើច​សរសើរ​ជាច្រើន​ចំពោះ​ស្នាដៃ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​របស់​លោក​ ​ដែល​មើលទៅ​មាន​សោភ័ណ្​ឌ​ភាព​ស្រស់​ស្អាត​ ​និង​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ​លោក​បាន​ចំណាយពេល​ផ្ទាល់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​លើ​ការ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ទាំងនោះ​។​ ​តែ​នៅ​មិនទាន់​សម្រេច​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​ការ​ច្នៃ​ម៉ូដ​របស់​លោក​កន្លងមក​ ​ភាគច្រើន​មានតែ​បំពាក់​ឱ្យ​តុក្កតា​បា​ប៊ី​ដែល​ជា​ភេទ​ស្រី​ ​ហើយ​នៅ​មិនទាន់​មាន​ជា​ប្រភេទ​តុក្កតា​ប្រុស​នៅឡើយ​។​

​ទោះជា​យ៉ាង​ក៏ដោយ​ ​ក្ដី​ស្រ​ម៉ៃ​នៅ​មិនទាន់​បោះ​បង​ឡើយ​ ​ខណៈ​ដែល​លោក​ធ្លាប់​ចង់​ចាប់​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នេះ​ ​និង​ចង់ឱ្យ​សម្លៀកបំពាក់​តំណាង​កម្ពុជា​មាន​ភាព​ល្បីល្បាញ​លើឆាកអន្តរជាតិ​ដូចជា​ប្រទេស​ដទៃ​ដែរ​នេះ​ ​បើ​មានការ​នឿយហត់​ ​និង​បាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​បន្ត​ជាច្រើន​ដង​ក៏​ពិតមែន​ ​តែ​ថ្មីនេះ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ ​ក្នុង​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ឱ្យ​តុក្កតា​ប្រុស​វិញ​ម្ដង​។​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​បញ្ជាក់​ថា​ ​ការរចនា​ម៉ូដ​បុរាណ​ឱ្យ​តុក្កតា​ប្រុស​ ​គឺ​កើតឡើង​ពី​ការ​ស្រ​ម៉ៃ​ ​និង​បាន​ដកស្រង់​ចេញពី​ចម្លាក់​ទេវរូប​ ​និង​ចម្លាក់​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ឱ្យ​ច្នៃ​ទៅ​មិន​ខុស​ទម្រង់​បុរាណ​ខ្មែរយើង​។​ ​លោក​បន្ដ​ថា​ ​មាន​ម៉ូដ​ខ្លះ​ ​ត្រូវ​បាន​លោក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​មើលទៅ​ប្លែកភ្នែក​ ​តែ​នៅ​រក្សា​ជា​ទម្រង់​បុ​រា​ណ​ដ​ដែរ​។​ ​

​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ទាំង​វ័យក្មេង​រូប​នេះ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​លោក​រចនា​ម៉ូដ​សម្រាប់​តុក្កតា​ប្រុស​គឺ​ដើម្បី​ចង់ឱ្យ​មហាជន​គ្រប់គ្នា​បាន​ស្វែងយល់​បន្ថែម​ទៀត​អំពី​សម្លៀកបំពាក់​បុរស​របស់​ខ្មែរ​នា​សម័យ​បុរាណ​ដែល​លោក​ជឿជាក់​ថា​ ​វា​ជា​ចំណេះដឹង​ល្អ​មួយ​ក្នុង​ការសិក្សា​ពី​វា​ ​និង​បាន​បញ្ឈប់​ការយល់​ច្រឡំ​លើ​ដើមកំណើត​សម្លៀកបំពាក់​របស់​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ដទៃទៀត​។​ ​លោក​ថា​ ​ការ​ច្នៃ​ម៉ូដ​នេះ​មិនមែន​សម្រាប់​ការប្រកួត​អ្វី​ទាំងអស់​ ​តែ​គឺ​ដើម្បី​ការ​ភិ​រក្ស​ ​និង​ថែរក្សា​សម្លៀកបំពាក់​បុរាណ​ខ្មែរ​តែប៉ុណ្ណោះ​។​

​ចង់​ដឹង​ថា​ការរចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​សម្រាប់​តុក្កតា​ប្រុស​នេះ​ប្លែកភ្នែក​ ​និង​ស្រស់​សង្ហា​កម្រិត​ណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here